អត្ថបទពាណិជ្ជកម្ម
អតិថិជន អេ អឹម ខេ កាន់ងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងៗ ក្នុងស្រុកតាមរយៈបាគង ថែមទំាងមិនគិតថ្លៃសេវា
02, Feb 2021 , 11:09 am        
រូបភាព
ការរីកចម្រើន​នៃ​បច្ចេកវិទ្យា បាន​ចូលរួមចំណែក​យ៉ាងច្រើន នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ការប្រើប្រាស់​បច្ចេកវិទ្យា នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ បានផ្តល់​ឲ្យ​ប្រើប្រាស់​កាន់​តែមាន​ភាពងាយស្រួល ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង រមណី នាយក​ប្រតិបត្តិ​ប្រាក់​សន្សំ និង​សេវាកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​។ បើតាម​លោក រមណី  ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​បច្ចេកវិទ្យា​នេះ គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អេ អឹម ខេ បាន​បង្កើត​នូវ​កម្មវិធី​ធនាគារ​ចល័ត ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា​កាបូប​វៃឆ្លាត​(Smart Wallet)​។ 
 
​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ចល័ត អេ អឹម ខេ អតិថិជន​មិន​ត្រឹមតែ អាច​ទូទាត់​ទំនិញ ឬ​បង់ថ្លៃ​ទឹក ភ្លើង សំរាម ដោយ​ឥតគិតថ្លៃ​នោះទេ ថែមទាំង​អាច​ផ្ទេរប្រាក់​ទៅកាន់​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅក្នុង​ស្រុក​បាន​តាមរយៈ​ប្រព័ន្ធ​បាគង​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ ផ្ទេរប្រាក់​ពី​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ តាមរយៈ​ប្រព័ន្ធ​ទូទាត់​បាគង ទៅកាន់​គណនី​ធន​គារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត មិនមាន​អស់ថ្លៃ​សេវា​អ្វី​នោះទេ​។  
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហេង រមណី នាយក​ប្រតិបត្តិ​ប្រាក់​សន្សំ និង​សេវាកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដូចតទៅ​៖ 
 

​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ហេង រមណី នាយក​ប្រតិបត្តិ​ប្រាក់​សន្សំ និង​សេវាកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​បញ្ជាក់ថា នៅក្នុង​កម្មវិធី​ធនាគារ​ចល័ត ឬ​កាបូប​លុយ​វៃឆ្លាត​របស់ អេ អឹម ខេ មាន​មុខងារ​ទំនើបៗ​ជាច្រើន សមស្រប​នឹង​ជម្រើស​ទូទាត់​នានា​របស់​អតិថិជន​។ ក្នុងនោះ​មានមុខ​ងារ​មួយ ហៅថា​ការទូទាត់ ឬ​ផ្ទេរប្រាក់​ឆ្លង​ធនាគារ ដែល​កាន់​តែមាន​ភាពងាយស្រួល មិនចាំបាច់​ត្រូវធ្វើ​ដំណើរ​ពី ធនាគា​មួយ ទៅ​ធនាគា​មួយទៀត​នោះទេ​។ ការទូទាត់​ទាំងនោះ មិនមាន​គិតថ្លៃ​សេវា​នោះទេ​។ លោក  ហេង រមណី នាយក​ប្រតិបត្តិ​ប្រាក់​សន្សំ និង​សេវាកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រាប់​មក​សារព័ត៌មាន​ថ្មីៗ​ផងដែរ​ថា «​រាល់​ការបង់ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​ជាមួយនឹង​អេ អឹម ខេ ពុំមាន​ការគិតថ្លៃ​សេវា​នោះឡើយ​។ ម្យ៉ាងវិញទៀត លើស​តែ​ពី​ការបង់ថ្លៃ​ទឹក​-​ភ្លើង​ជាមួយ​អេ អឹម ខេ លោកអ្នក​ក៏​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ​ក្នុង​ការទូទាត់​ទិញ​ទំនិញ​ផ្សេងៗ​បាន​ផងដែរ​»​។​
 
​មិនតែប៉ុណ្ណោះ នៅក្នុង​កម្មវិធី​ធនាគារ​ចល័ត​របស់​អេ អឹម ខេ លោកអ្នក​ក៏​អាច​ផ្ទេរប្រាក់​ពី​គណនី អេ អឹម ខេ ទៅកាន់​គណនី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃ​បាន​ដោយ​ងាយស្រួល និង​ជាពិសេស មិន​គិតថ្លៃ​សេវា តាម​ប្រព័ន្ធ​បាគង របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ អេ អឹម ខេ បាន​ចូល​ជា​សមាជិក បាគង ដើម្បី​ផ្តល់​បទពិសោធន៍​កាន់តែ​ងាយស្រួល និង​សន្សំសំចៃ នៃ​ការផ្ទេរ​ប្រាក់​ថ្មី​ជូន​ទៅដល់​អតិថិជនរ​បស់​ខ្លួន​។  «​អេ អឹម ខេ មិន​ត្រឹមតែ​ជួយ​សម្រួល​លើ​ការប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​កម្ពុជា​នោះទេ ប៉ុន្តែ​ក៏​គិតគូរ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ផងដែរ ដោយ​ការ​វេរ​រ​ពី​អេ អឹម ខេ ទៅកាន់​ធនាគារ​ផ្សេង​មិន​ប្រាក់​នោះទេ​។ លើសពីនេះ កម្មវិធី​ធនាគារ​ចល័ត​របស់​អេ អឹម ខេ បាន​ជួយ​កាត់បន្ថយ​ហានិភ័យ ពី​ការប្រើប្រាស់​សាច់ប្រាក់ ពី​មនុស្ស​ម្នាក់​ទៅកាន់​មនុស្ស​ម្នាក់​ផងដែរ ដោយ​ទំហំ​ទឹកប្រាក់​ដែល​អាច​វេរ​បាន មាន​ទំហំ​ធំ​រហូត ១ ថ្ងៃ​ដល់ ១​ម៉ឺន​ដុល្លារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយក​ប្រតិបត្តិ​ប្រាក់​សន្សំ និង​សេវាកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​។​
 
​សូម​ជម្រាបជូន​ផងដែរ​ថា អតិថិជន​ដែលមាន​បំណង​បើក​គណនី​ជាមួយ អេ អឹម ខេ លោកអ្នក​អាច​អញ្ជើញ​មកកាន់​ការិយាល័យ អេ អឹម ខេ ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាចទាក់ទង​តាម​លេខ ០២៣ ២២០២០២ ដើម្បី​អាច​ឲ្យ​បុគ្គលិក​យើង​ចុះទៅ​បើក​គណនី​ជូន​ដល់​កន្លែង​តែម្តង​។ សម្រាប់​ការ​ទាញ​កម្មវិធី​ធនាគា​ចល័ត អេ អឹម ខេ លើ​ទូរ​សព្ទ​ដៃ​នោះ លោកអ្នក​នឹង​ទទួល ១០០ ពិន្ទុ​ភ្លាមៗ ដែល​លោកអ្នក​អាច​ប្ដូរ​ជា​ទឹកប្រាក់​ក៏បាន អាច​ប្ដូ​ជា​រង្វាន់​ផ្សេងៗ​ក៏បាន​។ មិនតែប៉ុណ្ណោះ អាជីវករ​មួយចំនួន​ដែលជា​ដៃគូ​របស់ អឹ អឹម ខេ ក៏​នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​លើ​ទំនិញ​ផងដែរ រាល់​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ចល័ត អេ អឹម ខេ​៕ 
 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com