អត្ថបទពាណិជ្ជកម្ម
​ទីបំផុត កម្មវិធី​ដ៏​ពេញនិយម កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី​២ របស់ សែ​ល​កាត រកឃើញ​អតិថិជន​ដ៏​មហា​សំណាង​ហើយ​
02, Feb 2021 , 12:49 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ - កម្មវិធី​ដ៏​ជោគជ័យ កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី ២ របស់​ក្រុមហ៊ុន សែ​ល​កាត ត្រូវបាន​បញ្ចប់ទៅ​ជាមួយ​នឹង​ការចាប់​រង្វាន់​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែមករា​នេះ ដោយបាន​ផ្តល់ជូន​អតិថិជន​ដ៏​មហា​សំណាង​ម្នាក់​នូវ​រថយន្ត​ថ្មី​ម៉ាក Toyota Rush 2020​។​
 
​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ដ៏​ធំ​នេះ មានឈ្មោះ ឡឹម ឆាយ​ចាន់ថុល ជា​ប្រជាពលរដ្ឋ​នៃ​ភូមិ​ទៀន​ភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ហើយ​រូបគាត់​បាន​បញ្ចេញ​អារម្មណ៍​ឲ្យ​ដឹង​នូវ​សេចក្តីសោមនស្ស​រីករាយ​បំផុត ចំពោះ​ការ​ឈ្នះ​រង្វាន់​ដ៏​មហា​សំណាង​នេះ​។ គាត់​បាន​ថ្លែងថា​៖ «​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Toyota Rush 2020 នេះ គឺ​ពិតជា​មិន​នឹកស្មាន​ដល់​ទាល់តែសោះ ព្រោះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​ឈ្នះ​យ៉ាង​ឆាប់រហ័ស នៅក្នុង​អំឡុងពេល​ដើមឆ្នាំ​ថ្មី​តែម្តង​»​។​


 
​គួរ​រំលឹក​ផងដែរ កម្មវិធី កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី ២ ក៏បានផ្តល់​រង្វាន់​ម៉ូតូ Yamaha 2020 X-Rides ចំនួន​ពីរ​គ្រឿង បន្ថែម​ពីលើ​រង្វាន់​ថ្មីៗ​ជាច្រើន​ទៀត​។ នៅក្នុង​កម្មវិធី​នេះ អតិថិជន​មានឱកាស​គ្រប់ពេល​ដើម្បី​ឈ្នះ​រង្វាន់​ភ្លាមៗ ជាមួយ​ទឹកប្រាក់​រហូតដល់​ទៅ 100​ដុល្លារ ឬ​ទិន្នន័យ 500 មេកាបៃ សម្រាប់​លេង​អ៊ី​ន​ធើ​ណេ​ត​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
 
​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​ម៉ាក Yamaha 2020 X-Rides មានឈ្មោះ ណន ធារ​ក្ស ជា​កម្មករ​កាត់ដេរ មកពី​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាឡា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ម្នាក់ទៀត​មានឈ្មោះ ថង សុធា ជា​អ្នក​នាំ​សំបុត្រ មកពី​ភូមិ​គោក​ធំ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍ថា​៖ “​យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ចំពោះ​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​នៅក្នុង​កម្មវិធី កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! នា​រដូវ​កាល​នេះ​។ កម្មវិធី​នេះ នៅតែ​ជា​កម្មវិធី​ដ៏​ជោគជ័យ​បំផុត​មួយ ហើយ​កំពុង​ទទួល​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​របស់​យើង​”​។​


 
​ក្រុមហ៊ុន សែ​ល​កាត និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ពិត​ជាមាន​មោទនភាព​បំផុត ដែល​បាន​បន្ត​តបស្នង​ជូន​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​របស់​យើង​វិញ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កំពុង​ទន្ទឹង​រងចាំ​អនាគត​ប្រកបដោយ​ផ្កែ​ផ្កា​នាពេលខាងមុខ​។​
 
​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​រថយន្ត Toyota Rush 2020 នឹង​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ នេះ​។​
 
​អតិថិជន សែ​ល​កាត អាច​បញ្ចូល​ទឹកប្រាក់ 5,000៛ (1.25 ដុល្លារ​) និង 10,000៛ (២,៥០ ដុល្លារ​) បាន ចាប់តាំងពី​ខែមករា ឆ្នាំ​កន្លងទៅនេះ ហើយ​រាល់​ការបញ្ចូល​ទឹកប្រាក់​ទាំងអស់ នឹង​ទទួលបាន​ឱកាស​ម្តង ដើម្បី​ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍ និង​រង្វាន់​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com