អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ! ដំណើរការសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០ភាគរយហើយ
04, Feb 2021 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២១ - បន្ទាប់ពីថ្ងៃចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០% ហើយនៃគម្រោងទាំងមូល ដោយពុំការពន្យាពេលដោយហេតុផលណាមួយឡើយ ហើយរយះនៃការសាងសងនេះត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាសបើកអោយដៃគូរពណិជ្ជកម្មនានា កក់ជួលយកទីតាំងក្នុងផ្សារដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី០៥ ខែ កុម្ភះ ឆ្នាំ ២០២១ នេះតទៅ។ 
 
លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បង្ហាញនូវការតាំងចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់យ៉ាងដូច្នេះថា៖ “ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុងរីថែល នៅតែបន្តឈរលើជំហរដ៏រឹងមាំ ក្នុងការសម្រេចអោយបាននូវសមិទ្ធផលនៃគម្រោងសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តាមពេលវេលា និង ផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធនៅឆ្នាំ ២០២២ បើទោះបីជាស្ថានភាព កូវីដ-១៩ ក៏ដោយ”។ 
 


លោកបន្តទៀតថា៖ “ការតាំងចិត្តនេះមិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនោះទេ សូម្បីតែគម្រោងសំណង់ម៉លផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខម៉ល ជីប ម៉ុង ៥៩៨ ម៉ល ជីប ម៉ុង ថៅវើល៍ ជីបម៉ុងម៉ល៦A នៅតែដំណើរការដូចធម្មតា ហើយសម្រេចបានលទ្ធផលដូចការរំពឹងទុក ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការកិច្ចខំប្រឹងប្រែងនេះ”។
 
សូមបញ្ជាក់ផងដែរថាគម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១ នេះគឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុង ផាកលែន ២៧១ ទំហំផ្ទៃដី ៤៣ ហិចតា កំពស់ ៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុបរបស់ផ្សារទំនើបនេះមានចំនួនរហូតដល់ ១៦ម៉ឺន ម៉ែត្រការ៉េ ឯណោះ ហើយចំនួនដែលអាចជួលអោយដៃគូរពាណិជ្ជកម្មបានមាន ប្រមាណជា ៦ម៉ឺន ម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាពបែបស៊ីវិល័យរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន៕













(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 KHB
© រក្សាសិទ្ធិដោយ thmeythmey.com