អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្រា​បៀរ ABC នឹង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បែប​ពិសេស​អស្ចារ្យ​មួយ​នាពេល​មុខ​នេះ​
04, Feb 2021 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ថ្ងៃទី​0៣ ខែកុម្ភ​: ឆ្នាំ ២០២១ -  ស្រា​បៀរ​ស្តោ​ត​លេខ ១ នៃ​កម្ពុជា​, ស្រា​បៀរ ABC អ៊ិ​ច​ស្ត្រា​ស្ដោ​ត បានសម្រេច​រៀបចំ ផ្សព្វផ្សាយ​យុទ្ធនា​ការអបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ពិសេស​ប្លែក ដែលមាន​ឈ្មោះថា កម្មវិធី “ABC Roving LED Lion Dance”​។ ការ​លោត​ម៉ុង​សាយ​នេះ​នឹង​សម្តែង​ជា​លើកដំបូង​បង្អស់​ដោយមាន ម៉ុង​សាយ​មួយគូ​បំពាក់​ភ្លើងពណ៌​ទំនើប LED ដែល​នឹង​លោត​សម្ដែង​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​ទីតាំង​ចំនួន​១០​កន្លែង ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជា​ពី​ធី​បុណ្យ​ដ៏​ដ៏​ឱ​ឡា​រឹក​សំខាន់​មួយ​ដែល  ប្រារព្ធ​ឡើង​ដោយ​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​។ ការ​លោត​ម៉ុង​សាយ ជា​សកម្មភាព​ដ៏​សំខាន់​មួយ​នៅក្នុង​រដូវ​ពិធីបុណ្យ​នេះ ដើម្បី​ស្វាគមន៍​ទទួល​សំណាងល្អ និង​វិបុលភាព​។ នេះ​គឺជា​ភាពស៊ីសង្វាក់​ឥតខ្ចោះ​មួយ​និង រូបតំណាង​របស់​ស្រា​បៀរ ABC គឺ​សត្វ​តោ (​ម៉ុង​សាយ​)​។ ការ​លោត​ម៉ុង​សាយ​នេះ​នឹង​បង្ហាញ​ពី​ការសម្ដែង​ដ៏​ប្លែក​អស្ចារ្យ និង​រស់​រវើក​មួយ​ជាមួយនឹង​គូ​ម៉ុង​សាយមាស និង​ខ្មៅ​។ បន្ទាប់ពី​ឆ្លង​ពេលវេលា​ដ៏​លំបាក​នា​ឆ្នាំ​ចាស់ ស្រា​បៀរ ABC មានបំណង​បំផុសទឹកចិត្ត​ដល់​អតិថិជន​ទាំងអស់គ្នា​ឡើងវិញ និង​បន្ត​សម្លឹង​មើលទៅ​ថ្ងៃ​អនាគត​ទាំងអស់គ្នា​។​
 
​លោក Loic Briant de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន HEINEKEN ខេ​ម​ប៊ូ​ឌា  បាន​មានប្រសាសន៍ថា​៖ “​ចំពោះ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ ស្រា​បៀរ ABC ពាំនាំ​បទពិសោធន៍​ដ៏​ជ្រាលជ្រៅ​ទៅដល់​ប្រជាជន​កម្ពុជា​។ អតិថិជន​របស់​យើង​គឺ​ស្នូល​សំខាន់​របស់​យើង ដូច្នេះហើយ​យើង​ចង់​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំនេះ​ជាមួយ​ពួកគាត់​។ ក្រោម​ស្លាក​ភាពស្មោះត្រង់​ចំពោះ​សារ​នៃ​ម៉ាក​យីហោ "​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​" ឬ “Be Exceptional” យើង​មានបំណង​ផ្ដល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ប្លែក​ជា​នោះ គឺ ការសម្ដែង​លោត​ម៉ុង​សាយ​ដែលមាន​បំពាក់​ភ្លើង​LED​នេះ​។ យើង​សូម​អញ្ជើញ​បងប្អូន​ទាំងអស់គ្នា​ចូលរួម​ជាមួយ​យើង ដើម្បី​ស្វាគមន៍​អបអរ​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ទាំងអស់គ្នា​”​។​
 


​ក្រៅពី​ទីតាំង​សំខាន់ៗ​ទាំង​១០​កន្លែង នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ម៉ុង​សាយ​របស់​យើង​ក៏​នឹង​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ទាំងពីរ​សាខា ដើម្បី​ធ្វើការ​ថតរូប​ស៊ែ​ល​ហ្វី​នៅ​ទី​ថត​ស៊ែ​ល​ហ្វី​ព្រម​នឹង​ការតាំង​លម្អ​នូវ​ការ​រចនា​យ៉ាង​អស្ចារ្យ​។​
 
​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ជា​ដៃគូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការទទួល​ស្វាគមន៍​មិត្តភក្តិ និង​ក្រុមគ្រួសារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។ ក្នុងនាម​ជា​ស្រា​បៀរ​ផលិត​ពី​វត្ថុធាតុដើម​គុណភាព​ខ្ពស់​ព្រម ក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ពី​ស្ដង់ដារ​អន្តរជាតិ ផ្នែក​លើ​គុណភាព​ប៉ុណ្ណោះ​ទេ ស្រា​បៀរ ABC ក៏​ជា​អំណោយ​ដ៏​វិសេសវិសាល នៅពេល​អ្នក​ទៅលេង ឬ​ជួប​មិត្ត​ភ័ក្ដ្រ​ក្នុង​រដូវ​ពិធីបុណ្យ​នេះ​។ ស្រា​បៀរ ABC ឥឡូវនេះ​ចេញ​ទំហំ​កេស​ថ្មី​មាន​ចំណុះ ១២​កំប៉ុង ដែលជា​ទំហំ​ដ៏​សាក​សម​បំផុត​សម្រាប់​ទិញ​ជា​អំណោយ​។ 
 
​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូម​អញ្ជើញ​អ្នកគាំទ្រ​ទាំងអស់​មក​ចូលរួម​នៅក្នុង​ការ សម្ដែង​លោត​ម៉ុង​សាយ​បំពាក់​ភ្លើង​LED​ដ៏​រំភើប​របស់​យើង និង​ចែករំលែក​នូវ​បទពិសោធន៍​ទាំងនេះ​ទៅកាន់​មិត្តភក្តិ និង​ក្រុមគ្រួសារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​របស់​កម្មវិធី​លោត​ម៉ុង​សាយ “ABC Roving LED Lion Dance” សូម​ធ្វើការ តាមដាន គេហទំព័រ Facebook របស់​ស្រា​បៀរ ABC តាមរយៈ​៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram៖ @abcbeer.cambodia៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com