អត្ថបទពាណិជ្ជកម្ម
គន្លឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​ស្ថាបត្យករ​ក្នុងការ​បង្កើន​សមត្ថភាព​សម្រាប់​តម្រូវការ​ទីផ្សារ​
08, Feb 2021 , 2:18 pm        
រូបភាព
​លោក ហ៊ុន សុធា ស្ថាបត្យករ​វ័យក្មេង​នៅ សសរ ស្ថាបត្យកម្ម បាន​លើកឡើងថា «​ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពជឿនលឿន​ទៅមុខ ស្ថាបត្យករ​គ្រប់រូប​ចាំបាច់​ត្រូវមាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ បន្ថែមទៀត​។​»

​ដើម្បី​អាច​រក្សាបាន​ការប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង​ជាច្រើន បាន​នឹង​កំពុង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ធនធានមនុស្ស ដែលមាន​ទេពកោសល្យ ហើយ​វា​ពិត​សំខាន់​ណាស់ ដែល​ស្ថាបត្យករ​ទាំងអស់​គប្បី​បន្ត​ពង្រឹងសមត្ថភាព និង​ភាព​ច្នៃប្រឌិត​ឱ្យ​កាន់​ខ្លាំង​ថែមទៀត ដើម្បីឱ្យ​ពួកគេ​អាចបង្កើត​ស្ថាបត្យកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ភាព​ទាក់ទាញ​។ 
 
​ដូច្នេះ​ថ្ងៃនេះ អ្នកយក​សារព័ត៌មាន​ថ្មីៗ មាន​កិច្ចពិភាក្សា​មួយ​ជាមួយ លោក ហ៊ុន សុធា ដែលជា​ស្ថាបត្យករ​វ័យក្មេង​នៅ​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ដើម្បី​ពិភាក្សា​បន្ថែម​លើ​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​ជំនាញ និង​ចំណេះដឹង​របស់​ស្ថាបត្យករ​សម្រាប់​តម្រូវកា​រ​ទីផ្សារ ដើម្បីឱ្យ​ពួកគេ​អាចមាន​សមត្ថភាព​ប្រកួតប្រជែង​សម្រាប់​អាជីព​នាពេល​អនាគត​របស់​ពួកគេ​។​
​សូម​ទស្សនា​កិច្ច​ពិ​ក្សា​រ លោក ហ៊ុន សុធា ដែលជា​ស្ថាបត្យករ​វ័យក្មេង​នៅ​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ជាមួយ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
​‍​សារព័ត៌មាន​ថ្មីៗ​៖ ក្រៅពី​ជំនាញ និង​ចំណេះដឹង​នៅ​សាលា តើ​មាន​ទេពកោសល្យ​អ្វីខ្លះ​ទៀត​សម្រាប់​អ្នក ដែល​ចង់​ក្លាយជា​ស្ថាបត្យករ​មួយរូប​? 
​លោក ហ៊ុន សុធា​៖ ក្នុងនាម​ជា​ស្ថាបត្យករ​មួយរូប លោក ហ៊ុន សុធា ស្ថាបត្យករ​វ័យក្មេង​នៅ សសរ ស្ថាបត្យកម្ម គិតថា​ដើម្បី​ក្លាយជា​ស្ថាបត្យករ​ដ៏​ឆ្នើម​មួយរូប ដំបូង​យើង​គួរតែមាន​គំនិត​សិល្បៈ​មួយចំនួន ដើម្បី​បញ្ចូល​ទស្សនៈ​សិល្បៈ វប្បធម៌ និង​វិទ្យាសាស្ត្រ​ជាមួយគ្នា ដើម្បី​លើកកម្ពស់​វិស័យ​ស្ថាបត្យកម្ម​ឱ្យ​កាន់តែ​អស្ចារ្យ​។ 
 
​សំខាន់​ជាងនេះទៅទៀត ជា​ស្ថាបត្យករ​មួយរូប​ក៏​គួរ​មាន​ជំនាញ​ទន់​នៅក្នុង​ខ្លួន​ខ្លះ​ដូចជា​៖ ភាពក្លាហាន ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ ដើម្បី​ធ្វើការ​បានល្អ​ក្នុងចំណោម​ក្រុមការងារ និង​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត ដូច​ដែរ​យើង​បានដឹងហើយថា​ជា​ស្ថាបត្យករ​មួយរូប​តែងតែ​ជួបប្រទះ​ស្ថានភាព​គ្រប់បែបយ៉ាង និង​បញ្ហា​ជាច្រើន​ដែល​នឹកស្មាន​មិន​ដល់​។ ដូច្នេះ​ជំនាញ​ទាំងនេះ​នឹង​ជួយ​ឱ្យ​ពួកគេ​ដឹង​ពី​របៀប​ក្នុងការ​គ្រប់គ្រង​គម្រោង​នីមួយៗ ដោយ​ជោគជ័យ​សម្រាប់​អតិថិជន​របស់​ពួកគេ​យ៉ាង​រលូន​។ 
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ សុធា មាន​ជា​មតិយោបល់​អ្វីខ្លះ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​?
​លោក ហ៊ុន សុធា​៖ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា ជាដំបូង​ខ្ញុំ​ចង់​លើកទឹកចិត្ត​ដល់​ស្ថាបត្យករ​វ័យក្មេង​គ្រប់ៗ​រូប​ឱ្យ​ស្វែងរក​ឱកាស ដើម្បី​ពង្រឹង​ជំនាញ  និង​ចំណេះដឹង​របស់​ពួកគេ​ដោយ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ លោក សុធា​បាន​បន្តទៀតថា​៖ «​ជាមួយនឹង​បទពិសោធ​ប្រកួតប្រជែង​បែបនេះ វា​អាចឱ្យ​ពួកគេ​ពង្រីក​ចំណេះដឹង និង​ទទួលបាន​ផលប័ត្រ​កាន់តែច្រើន​សម្រាប់​អាជីព​នាពេល​អនាគត​របស់​ពួកគេ​»​។ 
 
​លើសពីនេះទៅទៀត នេះ​ជា​ឱកាសល្អ​សម្រាប់​ស្ថាបត្យករ​ខ្មែរ​គ្រប់ៗ​រូប​ដើម្បី​បង្ហាញ​សមត្ថភាព ទៅកាន់​ពិភពលោក​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​វា​នឹង​ប្រសើរ​ប្រសិនបើ​យើង​មានការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​នៅក្នុង​ប្រទេស​របស់​យើង ហើយ​បន្ទាប់មក​យើង​ដុះខាត់​ជំនាញ និង​ចំណេះដឹង​បន្ថែម ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​អន្តរជាតិ ពីព្រោះ​វា​នឹង​ផ្តល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ស្ថាបត្យករ​ដែលមាន​ទេពកោសល្យ​នៅ​កម្ពុជា​។ សុធា បាន​បន្ថែមថា​៖«​តាមរយៈ​ការប្រកួតប្រជែង​បែបនេះ អាច​នឹងមាន​ការផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​ស្ថាបត្យកម្ម​ទាំង​បច្ចុប្បន្ន និង​អនាគត​»​។ 
 
​តាមរយៈ​ការពង្រឹង​ធនធានមនុស្ស​ក្នុង​ផ្នែក​ស្ថាបត្យកម្ម លោក សុធា ជឿជាក់​យ៉ាង​មុតមាំ​ថា​យើង​នឹង​ឃើញ​ស្ថាបត្យករ​កម្ពុជា​ដឹកនាំ​គម្រោង​ស្ថាបត្យកម្ម​ធំ ៗ នាពេល​អនាគត​បាន​ច្រើន ព្រោះ​បច្ចុប្បន្ន​យើង​ឃើញតែ​ស្ថាបត្យករ​បរទេស ដែល​កំពុង​គ្រប់គ្រង​គម្រោង​ទាំងនោះ​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​អ្វី​ជា​ក្តី​រំពឹង​របស់ សុធា ចំពោះ​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​?
​លោក ហ៊ុន សុធា​៖ ជាការ​កត់សម្គាល់ឃើញ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​ឱកាសល្អ​សម្រាប់​ការអភិវឌ្ឍ​នៃ​វិស័យ​មួយចំនួន​ផងដែរ​។ ដូច្នេះ​ខ្ញុំ​គិតថា​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នឹងមាន​ការរីកចម្រើន ជឿនលឿន​ទៅមុខ​នាពេល​អនាគត ដើម្បី​សម្រេចបាន​គោលដៅ​នេះ ស្ថាបត្យករ​គ្រប់រូប​ចាំបាច់​ត្រូវមាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត​។​
 
​លោក សុធា បាន​ផ្តាំ​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​ស្ថាបត្យករ​គ្រប់ៗ រូប​ឱ្យ​បន្ត​ចែករំលែក​ចំណេះដឹង​បន្ថែម និង​យកចិត្តទុកដាក់​លើ​គម្រោង​ស្ថាបត្យកម្ម​អន្តរជាតិ​ពី​ប្រទេស​អភិវឌ្ឍន៍ ដើម្បី​ភាព​រីកចម្រើន​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ក្នុងប្រទេស​កម្ពុជា​។ លោក សុធា ក៏បាន​កត់សម្គាល់ថា ឥឡូវនេះ​យើង​អាច​មើលឃើញ [​ទេពកោសល្យ​] ពី​និស្សិត​កម្ពុជា​ជាមួយនឹង​គំនិត​ច្នៃប្រឌិត និង​សក្តានុពល​។ ទោះយ៉ាងណា​ក៏ដោយ អ្វីដែល​សំខាន់ គឺ​ត្រូវ​ដឹង​ពី​វិធី​សាងសង់​ស្ពាន​ដើម្បី​ឈានទៅដល់​ការរីកចម្រើន​ផ្នែក​ស្ថាបត្យកម្ម​នៅ​កម្ពុជា​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com