អត្ថបទពាណិជ្ជកម្ម
ចាក់​! លាយ​! ក្រឡុក​! អុក​! តោះ​មក​សាក​វិធី​ផឹក JINRO IS BACK ទាំងអស់គ្នា​!
08, Feb 2021 , 2:55 pm        
រូបភាព
​មាន​ដឹង​អត់​ហ្នឹង​? ស្រា JINRO IS BACK ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​ក៏​អាច​ប្រើប្រាស់​សម្រាប់​ធ្វើជា​ស្រា​លាយ​បាន ហើយ​មាន​រសជាតិ​ឆ្ងាញ់ និង​ជក់ចិត្ត​សាហាវ​ណាស់​។​

​កាលពី​ថ្មីៗ​នេះ JINRO IS BACK បាន​ជូន​កាដូ​ដល់​តារា​ល្បី​លើ​បណ្ដាញ​សង្គម ចំនួន ១១​នាក់​រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily
 
​ក្នុងចំណោម​អ្នក​ទាំង ១១ រូប សយ សេងហួរ បាន​បញ្ចេញស្នាដៃ​បង្ហាញ​ពី​វិធី​លាយ​ស្រា JINRO IS BACK អោយ​កាន់តែ​ប្លែក​មាត់​នៅក្នុង​វីដេអូ បន្ទាប់ពី​បើក​ប្រអប់​កាដូ​។  
 

 
​សេងហួរ ចូល​ចិ​ត្ដ​វិធី​ចាក់​ស្រា​ចូល​កែវ លាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកក្រូច​តាម​ចំណង់​ចំណូលចិត្ត រួច​ក៏​អុក​ដើម្បី​ទទួលបាន​រសជាតិ​កាន់តែ​ឆ្ងាញ់​។ ក្រោយពី​ញ៉ាំ​អស់​មួយ​កែវ​នេះហើយ សេងហួរ​ក៏​លាន់មាត់​ថា​៖ “​ឆ្ងាញ់​! មួយ​កែវ​ទៀត​”​។​
 
​មិន​ត្រឹមតែ​លាយ​ជាមួយ​ទឹកក្រូច​នោះទេ លោក សេង ហួរ ក៏បាន​ប្រាប់​ពី​តិច​និ​ច​ផឹក JINRO IS BACK ផ្សេងទៀត​ដូចជា លាយ​ជាមួយនឹង​តែ​បៃតង អូ​អ៊ិ​ឈិ ឬ​ទឹកដោះគោ​ជូរ ដោយ​គ្រាន់តែ​ថែម​ទឹកកក​ប៉ុន្មាន​ដុំ​ចូលទៅក្នុង​កែវ ជាការ​ស្រេច ។​ហើយ​បើ​បាន​ញាំ JINRO IS BACK បណ្ដើរ​មើល​ភាពយន្ត​តាម Youtube ឬ Netflix កាន់តែ​ឥតខ្ចោះ​តែម្ដង​។​
 

 
​តោះ​ភ្លក់​រសជាតិ​ស្រា​លាយ​ចេញពី​ស្រា JINRO IS BACK តាម​រូបមន្ត​របស់លោក សេងហួរ ឬ​សាកល្បង​រូបមន្ត​ផ្ទាល់ខ្លួន​ទាំងអស់គ្នា​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com