អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ សហកា​ជាមួយ និង​អង្គការ​ទស្សនៈ​ពិភពលោក​លើ​ការផ្ដល់​កម្ចី​សង្វាក់​ផលិតកម្ម និង​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បន្ថែម​
09, Feb 2021 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ការិយាល័យ​ជាតិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​រាជធានី​ភ្នំពេញ​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២១៖ អង្គការ​ទស្សនៈ​ពិភពលោក​នៃ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព ពាណិជ្ជកម្ម​នៅ​កម្ពុជា (​ខាស់​) កំពុង​បង្កើត​ភាពជា​ដៃគូ​ដំបូង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​វារីវប្បកម្ម និង​ប្រើប្រាស់​វេទិកា​នេះ​ជា​កិច្ចសន្ទនា​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ ក្នុងចំណោម​អ្នកផ្តល់​សេវាកម្ម និង អតិថិជន​។​

​សន្និសីទ​សារព័ត៌មាន​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក ដែល​បាន​សហការ​ជាមួយ​សមាគម​សណ្តែក សៀង​អាមេរិក និង អេ អឹម ខេ ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា (​ខាស់​)​។ គម្រោង​ខាស់ គឺជា​នាយកដ្ឋាន​មួយ​ដែល​ទទួលបាន​ឧបត្ថម្ភ​ថវិកា​ពី​នាយកដ្ឋាន​ស្បៀងអាហារ និង​កសិកម្ម​អាមេរិក​ដើម្បី​ព​ន្លឿ​ន​ផលិតកម្ម​ត្រី​ដែលមាន​តម្រូវការ​ខ្ពស់​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​និង​អភិវឌ្ឍ​និរន្តរភាព​ឧស្សាហកម្ម​វារីវប្បកម្ម​។​




 
​គោលដៅ​ចម្បង​នៃ​ភាពជា​ដៃគូ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​នៃ​គម្រោង​ខាស់ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ គឺ​ផ្តល់ជូន​អ្នកទទួលផល​ពី​គម្រោង ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ងាយស្រួល​ក្នុង​វិស័យ​វារីវប្បកម្ម​។ ជាបឋម​វា​ពង្រឹង​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​កំណើន​អាជីវកម្ម​។ សកម្មភាព​នេះ​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ប្រព័ន្ធ ដោយ​ជួយ​ដល់​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ក្នុងស្រុក​ឱ្យ​យល់​កាន់តែច្បាស់​អំពី​ហានិភ័យ និង​ឱកាស​ដែល​ទាក់ទង​នឹង​វារីវប្បកម្ម​ព្រមទាំង​ជំនះ​ឧបសគ្គ​ដែល​រារាំង​ការផ្តល់​ប្រាក់កម្ចី​កាន់តែច្រើន​ដល់​វិស័យនេះ​។ ក្នុងនោះដែរ (​ដោយ​ប្រយោល​) ក៏​រួមចំណែក​ដល់​ការទទួលបាន​ផលិតផល​ប្រសើរឡើង​ដោយ​គាំទ្រ​ដល់​ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ដែលជា​អ្នក​ផលិត​។ ដើម្បី​គាំទ្រ​កិច្ចការ​មួយ​នេះ គម្រោង​ខា​ស់នឹង​រៀបចំ​វេទិកា​ពិភាក្សា​ហិរញ្ញវត្ថុ​ជាមួយ​ប្រធានបទ​“ សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​អ្នកទទួលផល​ពី​គម្រោង​” ។​
 



​លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​សាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​មានប្រសាសន៍ថា “​ដើម្បី​លើកកម្ពស់ វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា អេ អឹម ខេ បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព ពាណិជ្ជកម្ម​នៅ​កម្ពុជា (​ខាស់​) របស់ អង្គការ​ទស្សនៈ​ពិភពលោក​ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​តួអង្គ​នីមួយៗ​ដែលជា​ម្ចាស់​អាជីវករ​ក្នុង​វិស័យ​វារីវប្បកម្ម ទទួលបាន​ទុន​បន្ថែម យក ទៅ ពង្រីក អាជីវកម្ម​របស់​ពួកគាត់​"​។ យើង​មើលឃើញថា ខាស់ គឺជា​គម្រោង​មួយ​របស់​អង្គការ ទស្សនៈ​ពិភពលោក ដែលមាន​បទ ពិសោធ​ន៏ ជាពិសេស​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​នាពេល​កន្លងមក​។​” លោក ហួត សុខា សង្ឃឹមថា ការបង្កើត ភាពជា​ដៃគូ​នេះ នឹង​ជួយ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា ថែម​មួយកម្រិត​ទៀត និង​ជួយ បង្កើន​ផលិក​ម្ម​ត្រី​ក្នុងស្រុក កាត់បន្ថយ ការនាំ​ចូល​ពី​ក្រៅប្រទេស​។ ជា​លទ្ធផល វា​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ 
 
​ក្នុង​ព្រឹត្តិការណ៍​នេះ អង្គការ​ទស្សនៈ​ពិភពលោក​នៃ​គម្រោង​ខាស់ សូម​គោរព​អញ្ជើញ​មិត្ត​អ្នកសារព័ត៌មាន​មក​ចូលរួម និង​ផ្សព្វផ្សាយ​ពត៌មាន​អំពី​ភាពជា​ដៃគូ​ដ៏​សំខាន់​នេះ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​។ មន្ត្រីរដ្ឋបាល​ជលផល​នឹងត្រូវ​បាន​គោរព​អញ្ជើញ​ឱ្យចូល​រួម​ជា​ផ្នែក​មួយ​ដ៏​ធំ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​កិច្ចព្រមព្រៀង​រយៈពេល​វែង​នៅក្នុង​វិស័យ​វារីវប្បកម្ម និង  ស្ថាប័នហិរញ្ញវត្ថុ​នេះ ដែល​កម្មវិធី​នេះ​មាន​អ្នកពាក់ព័ន្ធ​ចូលរួម​សរុប​ចំនួន ៣០ នាក់​។​
 
​អំពី អេ អឹម ខេ​
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣៧៤ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៩១​លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង ភ្នាក់ងារ​ជាង ៥,០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ពិសេស​គឺ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ (AMK Mobile Banking App)​។​













© រក្សាសិទ្ធិដោយ thmeythmey.com