អត្ថបទពាណិជ្ជកម្ម
ស៊ូលី ផេង ច្រៀង ៩បទលាយចូលគ្នាក្នុងការប្រគំតន្រ្តីសប្បុរសធម៌ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា
× ម្ចាស់បទ «អ្នកជិតដិត» ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
ការប្រគំតន្រ្តីនេះនឹងមានផ្សាយផ្ទាល់នៅ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ម៉ោង ៦:៣០ ល្ងាច លើទំព័រហ្វេប៊ុក Smart Axiata និងលើទំព័រហ្វេប៊ុក Pleng ។
លោក ស៊ូលី ផេង បានបញ្ចាក់ថា ខ្លួននឹងច្រៀងបទល្បីៗចំនួន៩ បទបែបមនោសញ្ចេតនា។ លើសពីនេះទៀតលោកនឹងច្រៀង Mashup លាយបទល្បីៗទាំងអស់នោះ ដើម្បីទាក់ទាញអារម្មណ៍អ្នកគាំទ្រឲ្យកាន់តែប្លែក។ បទល្បីៗទាំ៩ នោះមានអ្នកចូលមើលលើ YouTube រាប់លានដង រួមមានដូចជា៖
១. បទ «ទំហំសេ្នហ៍» ៥. បទ «មិនច្បាស់ជាមួយអូន» ៩. បទ «ស្នាមអនុស្សារ»
២. បទ «អចេតនា» ៦. បទ «គេមានជម្រើស»
៣. បទ«ហួសព្រំដែន» ៧. បទ «វិលវិញមក»
៤. បទ «សុំទោសដែលខ្ញុំសន្យា» ៨. បទ «អ្នកជិតដិត»
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com