អន្តរជាតិ
«៥២០» ជាទិវានៃក្តីស្រឡាញ់មួយទៀតរបស់ចិន
20, May 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
ទិវានៃក្តីស្រឡាញ់ (Valentine’s Day) បានកន្លងផុតទៅហើយ ប៉ុន្តែនៅថ្ងៃទី២០ ខែឧសភា នេះ ពលរដ្ឋចិន ជាពិសេសតាមរយៈបណ្តាញសង្គម នាំគ្នាអបអរ «ទិវា៥២០» ដែលបង្ហាញ ក្តីស្រឡាញ់ដូចគ្នា។

 
 ហេតុអ្វីបានជា «520 Day»? គេហទំព័រជាភាសាអង់គ្លេស China Internet Watch ពន្យល់បកស្រាយយ៉ាងសាមញ្ញ ដោយលេខ «៥» តំណាងឲ្យខែឧសភា (ខែ៥) និង២០ ត្រូវនឹងថ្ងៃទី២០។ 
 
ចំពោះអត្ថន័យវិញ វាមិនមានឫសគល់អ្វីច្រើននោះឡើយ។ បើតាមការបញ្ចេញសំឡេង ពាក្យ «៥២០» មានន័យកៀកទៅនឹងពាក្យ «ខ្ញុំស្រឡាញ់អ្នក» (I Love You) ឬ «Wo Ai Ni» (我爱你,) ក្នុងភាសាចិន។
 
ក្រៅពី «ទិវា៥២០» និង «១៤កុម្ភៈ» ពលរដ្ឋចិនក៏នាំគ្នាប្រារព្ធទិវានៃក្តីស្រឡាញ់មួយទៀតដែរ គឺ Qixi Festival ដែលផ្អែកតាមតំណាងរឿងស្នេហារបស់បុរសគង្វាល និងនារីតម្បាញ ហើយត្រូវប្រារព្ធឡើងតាមកាលបរិច្ឆេទនៃចន្ទគិតរបស់ចិន ដោយរំលឹកដល់ថ្ងៃគូស្នេហ៍កម្សត់ទាំងពីរត្រូវជួបគ្នា៕
 
រូបថតទាំងអស់៖ CGTN
 






Tag:
 វប្បធម៌អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com