កីឡាអន្តរជាតិ
អន្តរជាតិ
កិច្ចសន្យា Messi នៅ Barca ត្រូវផុតនៅម៉ោង១២យប់ថ្ងៃទី៣០ ខែមិថុនា នេះហើយ​
29, Jun 2021 , 4:29 pm        
រូបភាព
ដោយ៖ជា យូគៀង 
កុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមវ័យ៣៣ឆ្នាំ Lionel Messi ជាមួយក្លិប Barcelona នៅសល់ប្រមាណម៉ោងទៀតប៉ុណ្ណោះ នឹងត្រូវអស់សុពលភាព។ ក្លិប Barcelona ដែលមានលោក Joan Laporta ជា ប្រធាន កំពុងខិតខំព្យាយាមបញ្ចុះបញ្ចូល Messi ឲ្យបន្តកុងត្រាថ្មីផងដែរ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយ។


 
កុងត្រារបស់ Messi នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាវេលាម៉ោង១២យប់។ បើសិនជាមិនមានការចុះកុងត្រាថ្មីជាមួយក្លិប Barcelona នោះតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ អាចចាកចេញទៅលេងឱ្យក្លិបផ្សេងដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនហើយ Messi ។
 
កាលពីថ្ងៃទី២៤ ខែមិថុនា ដែលជាថ្ងៃខួបកំណើតរបស់ Messi លោក Joan Laporta ជាប្រធានក្លិបពេលបច្ចប្បន្នរបស់ Barcelona បានខិតខំព្យាយាមយ៉ាងខ្លាំងបំផុតក្នុបញ្ចុះបញ្ចូលកីឡាករឆ្នើមរូបនេះឱ្យបន្តនៅជាមួយក្លិបទៀត ប៉ុន្តែមិនមានរឿងបន្តកុងត្រាណាកើតឡើងឡើយ។ ជុំវិញរៀងរ៉ាវទាំងនេះ មានពាក្យចចាមអារ៉ាមថាលោក Laporta ក៏មានបំណងប្រកាសអំពីកុងត្រាថ្មីរបស់ Messi  នៅថ្ងៃទី២៩ ខែមិថុនា តែម្តងដែលជាថ្ងៃខួបកំណើតរបស់លោកផ្ទាល់។ នេះបើតាមកាសែត Marca ។ 
 
បច្ចុប្បន្ន  Messi កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងបេសកកម្ម Copa America ។ ក្លិបអ្នកមាននៅបារាំង Paris Saint Germain ក៏កំពុងអន្ទងចង់យក Messi ទៅបារាំងដើម្បីបានជួបជុំជាមួយមិត្តចាស់ Neymar ៕
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com