ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងពីចិន មកដល់កម្ពុជាវិញហើយ
25, Sep 2021 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ បានយាងត្រឡប់ពីប្រទេសចិន មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ។ ព្រះអង្គទាំងទ្វេ បានយាងទៅក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ​ជាង១ខែហើយ ពោលគឺចាប់តាំងពីថ្ងៃទី១៦ ខែសីហា។

 
វត្តមានទទួលព្រះរាជវត្តមាន ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះវររាជមាតាជាតិខ្មែរ រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើន​រូបទៀត និងមានវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាផងដែរ៕
 
 

Tag:
 ព្រះមហាក្សត្រ
 សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com