កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋាន Camp Nou នឹងបើកឲ្យមានអ្នកគាំទ្រចូលទស្សនា ១០០ភាគរយឡើងវិញ
14, Oct 2021 , 8:29 am        
រូបភាព
រួបភាព៖ Barcelona.com
រួបភាព៖ Barcelona.com
ក្រុមរហ័ស្សនាមអ្នកមានបុណ្យ Barcelona នឹងត្រូវបន្តការប្រកួត ចាប់ពីសប្តាហ៍ក្រោយ ដោយអនុញ្ញាតឲ្យអ្នកទស្សនាចូលពេញកីឡដ្ឋាន Camp Nou ឡើងវិញ។  Barcelona ទទួលបានការអនុញ្ញាតដកការរឹតត្បិតនៃវិបត្តិកូវីដ-១៩ ពីរដ្ឋបាលក្នុងតំបន់ Catalonia។



លោក​ Pere Aragones ប្រធានតំបន់ Catalonia បាននិយាយក្នុងសិន្និសីទសារព័ត៏មាន នាថ្ងៃទី១២ តុលា ថា រាល់កីឡដ្ឋានទាំងអស់ក្នុងតំបន់ នឹងត្រូវបើកឲ្យមានអ្នកចូលទស្សនាពេញ១០០ភាគរយឡើងវិញ។ «ហើយសម្រាប់ដំណើរការរបស់ក្លិប Barcelona ពួកយើងក៏ទទួលស្វាគមន៍ដូចគ្នាសម្រាប់អនុញ្ញាតិទៅដល់ក្លិបពួកគេ»។
នេះបើតាមលោក​ Pere Aragones។
ជាការឆ្នើយតបទៅនឹងការប្រកាសពីសំណាក់រដ្ឋបាលក្នុងតំបន់ ក្លិប Barcelona ក៏បានផ្ញើសារអរគុណទៅកាន់ការសម្រេចចិត្តរបស់រដ្ឋបាល Catalonia ដែលបានផ្តល់ការលើកលែងដល់ការចូលទស្សនារបស់អ្នកគាំទ្រក្លិបជាធម្មតាឡើងវិញទៀតផង។ ក្រុម Barcelona ត្រូវបានប្រកួតដោយមិនមានអ្នកចូលទស្សនាឡើយ តាំងពីខែមីនាឆ្នាំ ២០២០មកដោយសារវិបត្តិកូវីដ-១៩។
 
ក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Barcelona ត្រូវស្វាគមន៍ក្រុមភ្ញៀវ Valencia នាថ្ងៃទី១៨ខែតុលា អាចនឹងមានអ្នកចូលទស្សនាប្រមាណ ៩៩,៣៥៤នាក់ រួមទាំងការប្រកួត El Clasico រវាងក្រុមដែលដឹកនាំដោយលោក Ronald Koeman ស្វាគមន៍ក្រុម Real Madrid នាថ្ងៃទី ២៤ ខែតុលា ក៏នឹងអាចមានអ្នកចូលទស្សនាបានប្រហាក់ប្រហែលគ្នានេះដែរ។
 
ប៉ុន្តែបើទោះជាទទួលបានការអនុញ្ញាតិពីសំណាក់រដ្ឋបាលកណ្តាលរបស់អេស៉្បាញក្តី ក៏ក្លិប Barcelona ជ្រើសរើសឲ្យមានចំនួនអ្នកចូលទស្សនាបានត្រឹមតែប្រមាណ ៦០ ភាគរយនៅឡើយ៕

Tag:
 Camp Nou
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com