កីឡាអន្តរជាតិ
អន្តរជាតិ
FIFA និង UEFA គ្រោងស៊ើបអង្កេតករណីចលាចល អំឡុងការប្រកួតនៅ Wembley
16, Oct 2021 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប UEFA គ្រោងដាក់ឲ្យការប្រកួតរបស់ក្រុមតោកំណាចអង់គ្លេស នៅកីឡដ្ឋាន Wembley មិនឲ្យមានអ្នកចូលទស្សនាឡើយ ដោយសារតែបញ្ហាភាពចលាចល ក្រោយវគ្គផ្តាច់ព្រ័ត្រ Euro 2020 បានបញ្ចប់។


កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រពាន EURO ២០២០ រវាងអង់គ្លេស និងអ៊ីតាលី នាថ្ងៃទី ១១ ខែកក្កដាកន្លងមក ក្រុមអ្នកគាំទ្រជាច្រើន បានប្រតាយប្រតបគ្នាជាមួយនឹងក្រុមមន្រ្តីប៉ូលិស ដែលយាមការនៅក្រៅកីឡដ្ឋាន Wembley ដើម្បីសម្រុកចូលកីឡដ្ឋានអំឡុងការប្រកួត ។ ពាក់ព័ន្ធនឹងរឿងបែបនេះ UEFA បានឲ្យដឹងទៀតថា ខ្លួនគ្រោងបើកសវនាការ នៅថ្ងៃទី ១៨ តុលា ។ 
 
ក្រោយទទួលបានដំណឹងបែបនេះ សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏បានចេញមកបកស្រាយដែរថា៖«រឿងដែលកើតឡើងដូច្នោះ គឺពិតជាគួរឲ្យអាម៉ាស់ ហើយសហព័ន្ធក៏បានធានាថា នឹងមិនឲ្យមាននូវរូបភាពទាំងអស់នោះ កើតឡើងសារជាថ្មីម្តងទៀតបានឡើយ»។
 
ប៉ុន្តែរូបភាពទាំងនោះ ត្រូវបានកើតឡើងសាជាថ្មី នាការប្រកួតទល់ក្រុមហុងគ្រី នៃវគ្គជម្រុះ World Cup 2022 ក្នុងតំបន់អ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ ដោយអ្នកគាំទ្ររាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលកីឡដ្ឋាន Wembley ដូចគ្នានេះ ដោយមិនមានសំបុត្រចូលទស្សនាឡើយ។ អ្នកគាំទ្ររាប់ពាន់នាក់ បានព្យាយាមសម្រុកចូល ហើយបានវាយប្រតាយប្រតបគ្នាជាមួយនឹងក្រុមប៉ូលិស នៅក្រៅទីលានប្រកួត។
 
បន្ទាប់ពីវិភាគលើរបាយការណ៍ នៃការប្រកួតចុងក្រោយនេះ របស់ក្រុមអង់គ្លេសមក សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានបើកការស៊ើបអង្កេតលើករណីដូចគ្នានេះ រវាងជំនួបរវាងអង់គ្លេសទល់ហុងគ្រី។ មិនតែប៉ុណ្ណោះការប្រកួតរវាងក្រុមប៉ូឡូញ នឹងក្រុមអាល់បានី ត្រូវស៊ើបអង្កេតដូចគ្នាដែរ។ FIFA នឹងចាត់វិធានការក្តៅលើបញ្ហាទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការលើកឡើងរបស់ FIFA ៕
 

Tag:
 UEFA
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com