កីឡាអន្តរជាតិ
អន្តរជាតិ
Sterling៖ បើមានក្លិបថ្មីផ្តល់ឱកាស ខ្ញុំនឹងចេញពី Man City ភ្លាម
16, Oct 2021 , 3:59 pm        
រូបភាព
រូបភាព៖ BeIN Sports
រូបភាព៖ BeIN Sports
ខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City កីឡាករ Raheem Sterling ថា រូបគេនឹងចាកចេញពីក្លិបនៅក្របខណ្ឌ Premier League មួយនេះ ទៅកាន់ក្លិបថ្មីផ្សេងទៀតក្រៅពីអង់គ្លេសក្នុងពេលខាងមុខ។ Sterling បាននិយាយបែបនេះ នាថ្ងៃទី១៥ ខែតុលា។


ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sterling វ័យ២៦ឆ្នាំរូបនេះ ហាក់បាត់បង់ប្រជាប្រិយភាពពីសំណាក់គ្រូបង្វឹកលោក Pep Guardiola ក្នុងរដូវកាល ២០២១-២០២២ នេះ។  Sterling លេងបានត្រឹមតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧ប្រកួតនៅ Premier League។ Raheem Sterling នឹងត្រូវផុតកិច្ចសន្យាជាមួយ Man City នាឆ្នាំ ២០២៣ខាងមុខ។  
 
«បើសិនមានក្លិបថ្មីណាមួយផ្តល់ឱកាសដល់រូបខ្ញុំ ខ្ញុំនឹងបើកចំហរហើយទៅកាន់ទីនោះភ្លាមក្នុងពេលវេលានៃការសម្រេចចិត្តរបស់ខ្ញុំមួយនេះ»។ Sterling បាននិយាយបែបនេះក្នុងកម្មវីធី FT Business of Sport US Submit។ 
 
សម្រាប់ Sterling បានដាក់គោលដៅលេងឲ្យក្លិបផ្សេង នៅក្រៅពីក្របខណ្ឌ Premier League ។ «ជាកីឡាកររបស់អង់គ្លេសខ្ញុំបានយល់ច្បាស់ពី Premier League ហើយខ្ញុំក៏បានគិតថាថ្ងៃណាមួយខ្ញុំប្រហែលជាពេញចិត្តទៅលេងនៅលីគរបស់ប្រទេសផ្សេងទៀតក្រៅពីអង់គ្លេស ហើយខ្ញុំក៏នឹងអាចជួបនៅបទពិសោធន៍ថ្មីសម្រាប់ការប្រកួតប្រជែងថ្មីបន្តទៀត។ បើសិនសួរខ្ញុំថាភាសាអ្វីដែលខ្ញុំចង់និយាយនោះ ខ្ញុំនឹងឆ្លើយប្រាប់អ្នកថាខ្ញុំចង់រៀនដូចជាការនិយាយភាសាបារាំងនិងអេស្ប៉ាញ»។ នេះជាការលើកឡើងរបស់ Sterling។ 
 
មកដល់ពេលនេះប្រព័ន្ធផ្សពផ្សាយមួយចំនួនក្នុងប្រទេសអេស្ប៉ាញបាននិយាយថា ក្លិបអ្នកមានបុណ្យ Barcelona បានដាក់ការចាប់អារម្មណ៍លើ Raheem Sterling។ បើទោះជាយ៉ាងនេះក្តីបញ្ហាហិរញ្ញវត្ថុនៅតែជាបញ្ហាសម្រាប់ក្លិប Barcelona នៅឡើយ៕
 

Tag:
 Raheem Sterling
  Manchester
© រក្សាសិទ្ធិដោយ thmeythmey.com