កីឡាអន្តរជាតិ
អន្តរជាតិ
Lingard៖ ពេលខ្លះខ្ញុំតែងមើលទូរស័ព្ទ ក្រែងមានដំណឹងពីលោក Mourinho
16, Oct 2021 , 8:19 pm        
រូបភាព
រូបភាព៖ Twitter
រូបភាព៖ Twitter
Jessie Lingard ខ្សែបម្រើក្លិប Manchester United បានរំលឹកពីអតីតកាលដែលខ្លួន បានធ្វើការជាមួយលោក Jose Mourinho ដែលធ្លាប់ដឹកនាំក្រុមបិសាចក្រហមនេះ។ Lingard ថា រូបគេបង្ហាញទេពកោសល្យដ៏ពូកែ នៅពេលក្រោមការដឹកនាំរបស់ Mourinho ដោយរូបគេទទួលបានពេលវេលាសម្រាប់លេងបានពេញលេញ។


ក្នុងរដូវកាលថ្មីនេះទៀងសោត Lingard បានរកឃើញនូវឱកាសដ៏តិចតួច ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកលោក Ole Gunnar Solskjaer ហើយរូបគេពិតជាពិបាកប្រជែងឈ្មោះ ក្នុងចំណោម១១នាក់ដំបូងខ្លាំងណាស់។ ពេលថ្មីៗនេះ Lingard បានលើកឡើងពីលោក Mourinho ដោយគេបាននិយាយថាពេលខ្លះរូបគេបានទន្ទឹងរង់ចាំដំណឹងពីសំណាក់គ្រូបង្វឹកក្លិប Roma រូបនោះ បើសិនជា Mourinho ត្រូវការរូបគេ។
 
«ខ្ញុំនឹង Jose មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ ពិតណាស់ខ្ញុំត្រូវតែនិយាយថាគាត់ពិតជាគ្រូម្នាក់ដែលល្អបំផុតសម្រាប់ខ្ញុំ»។ Lingard បានសរសេរបែបនេះលើគេហទំព័រ Player Tribune ។ 
«លោក Jose បានជឿជាក់លើខ្ញុំ ហើយបានដាក់ខ្ញុំក្នុងការប្រកួតដ៏សំខាន់ជាច្រើន ពិតណាស់ពួកយើងបានឈ្នះពានរង្វាន់ហើយ ខ្ញុំក៏បានក្លាយជាអ្នកឈ្នះ ជាមួយលោក Jose ផងដែរ។ គាត់អាចនាំឲ្យយើងបានបញ្ចេញនូវសមត្ថភាពដ៏ខ្លាំងរបស់យើងចេញមក»។ នេះបើតាមការសរសេររបស់កីឡាករវ័យ ២៨ឆ្នាំ Lingard ។ 
 
ដោយឡែកមកដល់ពេលនេះខ្សែបម្រើវ័យ ២៨ឆ្នាំ Jessie Lingard រូបនេះ ក៏កំពុងក្លាយជាមុខសញ្ញារបស់ក្លិបជាច្រើន ដែលចង់បានរូបគេនាទីផ្សារដោះដូរកីឡាករបើកនាខែមករាឆ្នាំ ២០២២ខាងមុខ។ ក្លិបដែលចាប់ចិត្តចង់បានរូបគេរូបមាន West Ham United, Newcastle United, AC Milan, Barcelona៕
 

Tag:
 Jessie Lingard
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com