កីឡាអន្តរជាតិ
អន្តរជាតិ
Cameron Norrie ឈ្នះពាន Indian Wells Open ក្រោយវាយបកលើកីឡាករ Nikoloz Basilashvili
18, Oct 2021 , 1:59 pm        
រូបភាព
រូបភាព៖Eurosport
រូបភាព៖Eurosport
កីឡាករវាយកូនបាល់ Cameron Norrie បានក្លាយជាកីឡាករសញ្ជាតិអង់គ្លេសលើកដំបូង ដែលឈ្នះពានរង្វាន់វាយកូនបាល់លំដាប់ពិភពលោក Indian Wells Open Championship ក្រោយវាយបកយកឈ្នះលើកីឡាករ Nikoloz Basilashvili។



Cameron Norrie វ័យ២៦ឆ្នាំដែលជាកីឡាករវាយកូនបាល់លំដាប់ទី១ប្រចាំអង់គ្លេស បានយកឈ្នះលើកីឡាកររបស់ហ្សកហ្ស៊ី Basilashvili ដោយលទ្ធផល៣សិតនោះកីឡាករ Basilashvili នាំមុខ ៣-៦ នាសីតទី១។ បន្ទាប់មកសិតទី២ និងទី៣ កីឡាករ Norrie វាយបកដោយលទ្ធផល ៦-៤និង ៦-១។ ក្រោយឈ្នះពានរង្វាន់វាយកូនបាល់នេះ កីឡាករ Norrie បានក្លាយជាកីឡាករ ដែលឡើងទៅឈរលំដាប់ថ្នាក់ទី១០លំដាប់ពិភពលោកប្រចាំការប្រកួតនាកីឡដ្ឋាន Indian Wells រដ្ឋកាលីហ្វ័រញ៉ា។ 
 
ជាជ័យជម្នះលើកដំបូង Norrie បាននិយាយថា«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងរហូតដល់ថ្នាក់មិនអាចនឹងបកស្រាយបាន។ ខ្ញុំក៏សឹងមិនគួរឲ្យជឿ ហើយបើសិនជាអ្នកប្រាប់ខ្ញុំថាខ្ញុំបានឈ្នះពាន នោះខ្ញុំនឹងមិនជឿអ្នកឡើយ។ វាពិតជាអស្ចារ្យណាស់»។ កីឡាករវ័យ២៦ឆ្នាំរូបគេបាននិយាយក្រោយចប់ការប្រកួត។
 
Cameron Norrie បានឡើងមកឈរជាកីឡាករលំដាប់ទី១៦ពិភពលោក បន្ទាប់ពីរូបគេបានចាប់ផ្តើមការប្រកួតក្នុងឆ្នាំ ២០២១ នេះ ដោយលំដាប់ថ្នាក់ទី៧៤។ Norrie បានបន្តការប្រកួតដោយភាពអស្ចារ្យ ដោយរូបគេបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្ររហូតដល់ទៅ៦លើក នឹងឈ្នះការប្រកួតចំនួន ៤៧ប្រកួត ក្នុងរដូវកាល ២០២១នេះតែម្តង។ 
 
គួរបញ្ជាក់ថា ក្រោយកីឡាករ Cameron Norrie បានក្លាយជាម្ចាស់ពានរង្វាន់ Indian Wells Open រួចមក រូបគេក៏រំពឹងថានឹងអាចធ្វើបានជ័យជម្នះជាថ្មី នូវការប្រកួតចុងក្រោយសម្រាប់ឆ្នាំ២០២១ របស់រូបគេក្នុងកម្មវិធី The elite season-ending ATP Finals នាពេលខាងមុខ៕

Tag:
 Cameron Norrie
  Indian Wells Championship
© រក្សាសិទ្ធិដោយ thmeythmey.com