COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី១៤៨នាក់ទៀត សះស្បើយ៣២៧នាក់ និងស្លាប់១១នាក់
22, Oct 2021 , 11:47 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៤៨នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន២២នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន​៣២៧នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ១១នាក់ទៀដែរ ដោយ៧នាក់ មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលានេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១១៧ ៥០០នាក់ ខណៈអ្នកជាសះស្បើយ១២១ ៣៨៣នាក់ និងអ្នកស្លាប់២ ៧១៥នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com