ជាតិ
និយ័តករទូរគមនាគមន៍ នឹងលុបចោលគេហទំព័រជាង ១០០ក្រុមហ៊ុន ដែលមិនទូទាត់បំណុល
22, Oct 2021 , 4:41 pm        
រូបភាព
រូបភាពពី គេហទំព័រនិយ័តករទូរគមនាគមន៍កម្ពុជា។
រូបភាពពី គេហទំព័រនិយ័តករទូរគមនាគមន៍កម្ពុជា។
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍ បានចេញសេចក្ដីប្រកាស ព្រមានលុបចោលគេហទំព័ររបស់ក្រុមហ៊ុនចំនួន១១៨ក្រុមហ៊ុន ដែលខកខានមិនទាន់ទូទាត់សងបំណុល។ នេះបើតាមសេចក្ដីប្រកាសរបស់ និយ័តករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។


យោងតាមសេចក្ដីប្រកាសដដែល ក្រុមហ៊ុនជាង១០០ក្រុមហ៊ុន ដែលនិយ័តករទូរគមនាគមន៍កម្ពុជាព្រមានផ្អាក គឺក្រុមហ៊ុនដែលនៅជំពាក់បំណុលលើការប្រើប្រាស់សេវាគេហទំព័រ .kh សម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤។ និយ័តករទូរគមនាគមន៍ទុកពេលឱ្យក្រុមហ៊ុនទាំងនោះ ទូទាត់បំណុលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
 
តាមលិខិតដដែលបញ្ជាក់ទៀតថា ក្នុងករណីដែលក្រុមហ៊ុនខកខាន ឬគេចវេសក្នុងការទូទាត់បំណុលត្រឹមកាលបរិច្ឆេទ ដូចបានកំណត់ខាងលើនេះ និយ័តករទូរគមនាគមន៍ នឹងលុបឈ្មោះគេហទំព័រទាំងនោះ ពីប្រព័ន្ធ ccTLD សម្រាប់ .kh៕
 
 

Tag:
 ThmeyThmey25
  និយ័តករទូរគមនាគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com