ជាតិ
រថយន្ត
រថយន្ត Mercedes-Benz ប្រភេទV Class ផ្តល់ភាពទំនើប ផាកសុភាព និងលេចធ្លោគ្រប់ការដំណើរ
21, Mar 2022 , 6:59 pm        
រូបភាព
រថយន្ត Mercedes-Benz ប្រភេទ V Class គឺជារថយន្តដ៏ទំនើប ស៊ិចស៊ី និងលេចធ្លោ ហើយស័ក្តិសមជាទីបំផុត សម្រាប់ការធ្វើដំណើរគ្រប់កាលៈទេសៈទាំងអស់។ Mercedes-Benz V-Class ជាប្រភេទរថយន្តVIP សម្រាប់ដឹកសមាជិកគ្រួសារ និងប្រើក្នុងធុរកិច្ចជាមួយដៃគូជំនួញ ឬសម្រាប់ការងារពោរពេញដោយផាសុកភាព។

 
ផ្នែកខាងក្នុងដ៏ធំទូលាយ ដោយមានកៅអីអាចបត់បាន កៅអីផ្នែកតៃកុង កៅអីផាសុកភាពសម្រាប់មេគ្រួសារ ឬចៅហ្វាយនាយ។ ចំណែកកៅអីផ្នែកខាងក្រោយ សម្រាប់កុមារ ឬបុគ្គលិក អាចរុញទៅមុខថយក្រោយ បានយ៉ាងងាយស្រួលបំផុត ព្រមទាំងមានតុចល័តស្រស់ស្អាត នៅចំកណ្តាលបានយ៉ាងងាយស្រួលសម្រាប់ការងារប្រជុំ ទទួលទានអាហាររបស់កុមារជាដើម។ល។ 


 
រថយន្ត Mercedes V Class  ក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនមានដូចជា កាមេរ៉ា៣៦០ដឺក្រេ មើលអាចបាន១ជុំរថយន្ត, ភ្លើងបំភ្លឺ LED ដ៏វៃឆ្លាតភ្លឺច្បាស់ចាំងបានឆ្ងាយ មិនប៉ះពាល់ដល់អ្នកជិះបញ្ច្រាសទិសឡើយ ព្រមទាំងមានមុខងារសុវត្ថិភាពជាច្រើនទៀតដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាពេលបើកបរខុសគន្លងផ្លូវ ពេលងងុយគេង ជាដើម។ 
 


និយាយដល់ប្រភេទបាស់សំឡេងប៊ូម៉េស្ទ័រ ដែលជាឧបករណ៍ បំពងសំឡេងពីរោះរណ្តំល្អដាច់គេ។ ដោយឡែកកញ្ចក់ និងឃ្លប់ទ្វារក្រោយបើកបិទអូតូ ហើយមានប៊ូតុងចុចបញ្ជាបើកបិទអូតូទាំងទ្វារសងខាងឆ្វេងស្តាំ។ នៅឃ្លប់ទ្វារក្រោយ មានកញ្ចក់ខ្មៅបើកបិទអូតូដូចគ្នា និងមានភាពទូលាយ អាចដាក់អីវ៉ាន់បានច្រើនក្នុងដំណើរកម្សាន្តជួបជុំគ្រួសារ ឬសម្រាប់ដឹកភ្ញៀវសំខាន់ៗ។
 


បច្ចុប្បន្ន ក្រុមហ៊ុន ស្តារ អូតូ ក៏មានការផ្តល់ជូនពិសេស សម្រាប់រដូវកាលព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកខាងមុខនេះ!អតិថិជននឹងទទួលបានការចាក់ប្រេងសាំងដែលមានសុពលភាពប្រើប្រាស់រហូតដល់ទៅ ៣ឆ្នាំ រាល់ការជាវរថយន្ត Mercedes-Benz គ្រប់ម៉ូឌែល។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារប្រឹក្សាផ្នែកលក់ របស់ក្រុមហ៊ុន ស្តារ អូតូ (Star Auto Cambodia Co., Ltd.) តាមរយៈលេខទូរសព្ទ៖ 017 231 488| 023 231 488។ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានទីតាំងនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
 




Tag:
 ស្តារ អូតូ
  Mercedes-Benz
  V Class
© រក្សាសិទ្ធិដោយ thmeythmey.com