ជាតិ
សិល្បះ
ទេសចរទៅប្រាសាទអង្គរវត្ត អាចទស្សនារបាំខ្មែរ នៅទីលានបដិសណ្ឋារកិច្ចទេសចរ
18, Dec 2021 , 3:59 pm        
រូបភាព
 ក្រុមការងារសារព័ត៌មានថ្មីៗ ថតរូបអនុស្សាវរីយ ជាមួយអ្នកសម្ដែង នៅទីលានបដិសណ្ឋារកិច្ចទេសចរប្រាសាទអង្គរវត្ត។
ក្រុមការងារសារព័ត៌មានថ្មីៗ ថតរូបអនុស្សាវរីយ ជាមួយអ្នកសម្ដែង នៅទីលានបដិសណ្ឋារកិច្ចទេសចរប្រាសាទអង្គរវត្ត។
សៀមរាប៖ បច្ចុប្បន្នភ្ញៀវទេសចរ ដែលទៅទស្សនាប្រាសាទអង្គរវត្ត ខ្លះធ្វើដំណើរតាមផ្លូវស្ថាបនាចូលថ្មី ឯខ្លះទៀតធ្វើដំណើរតាមទីលានបដិសណ្ឋារកិច្ចទេសចរប្រាសាទអង្គរវត្ត ឬខ្លះហៅថា Pavis។ នៅទីតាំងបដិសណ្ឋារកិច្ចមួយនេះ មានបរិយាកាសល្អ ពោលគឺមានដើមឈើខ្ពស់ៗ ម្លប់ត្រឈឹងត្រឈៃ ព្រមទាំងមានតូបលក់អាហារ ភេសជ្ជ និងវត្ថុអនុស្សាវរីយផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅពេលទេសចរ ដើរកាត់ នឹងឮសំឡេងភ្លេងប្រពៃណីបុរាណ ដែលជាការសម្ដែងរបាំជូន សាធារណជនបានទស្សនា ដោយមិនគិតថ្លៃ និងឱ្យអ្នកទស្សនា ចូលថតរូបជាមួយអ្នករបាំផងដែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញ លោក អ្នកនាង ទស្សនា វីដេអូសម្ភាសដូចតទៅ៖ 
 
 
 
 

Tag:
 ThmeyThmey25
  ប្រាសាទអង្គរវត្ត
  Pavis
© រក្សាសិទ្ធិដោយ thmeythmey.com