ជាតិ
វិធីសាស្ត្រតាមដានបរិមាណកូនត្រី និងជីវចម្រុះក្នុងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា
18, Dec 2021 , 10:20 pm        
រូបភាព
 លោកបណ្ឌិត ង៉ោ ប៉េងប៊ុន (រាប់ពីឆ្វេង) កញ្ញា អេលីហ្សាប៊ែត អេវឺរេស និស្សិតថ្នាក់បណ្ឌិត ពិន    កក្កដា និង ឈួយ សំអុល ក្នុងពេលសិក្សាស្រាវជ្រាវក្នុងទន្លេមេគង្គ។ រូបភាព៖ ឈុត ឈាណា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
លោកបណ្ឌិត ង៉ោ ប៉េងប៊ុន (រាប់ពីឆ្វេង) កញ្ញា អេលីហ្សាប៊ែត អេវឺរេស និស្សិតថ្នាក់បណ្ឌិត ពិន កក្កដា និង ឈួយ សំអុល ក្នុងពេលសិក្សាស្រាវជ្រាវក្នុងទន្លេមេគង្គ។ រូបភាព៖ ឈុត ឈាណា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
ដោយ:
 ជារៀងរាល់ឆ្នាំ ត្រីនៅទន្លេមេគង្គភាគច្រើនពងនៅខែមិថុនា កក្កដា និងសីហា។ បន្ទាប់ពីពងកូននៅទន្លេមេគង្គលើ ប្រភេទត្រីធ្វើចរាចរផ្លាស់ទី នឹងធ្វើចរាចរតាមចរន្តទឹក ចុះមកទន្លេមេគង្គក្រោម និងជាពិសេស ចូលទឹកតាមតំបន់វាលទំនាបលិចទឹកបឹងទន្លេសាប និងតំបន់ទំនាបលិចទឹកផ្សេងៗ ទៀត នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដូចជាខេត្តកណ្តាល ព្រៃវែង និងតាកែវ។

 
ការយល់ដឹងពីបរិមាណកូនត្រីដែលទើបនឹងញាស់ បណ្តែតខ្លួនចុះមកពីទន្លេមេគង្គលើ ក្នុងរដូវត្រីពង-កូន គឺជាសុចនាករបង្ហាញទិន្នផលនៃផលចាប់ត្រី ក្នុងរដូវបើកនេសាទ។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើការសិក្សាស្រាវជ្រាវពីវិធីសាស្រ្ត ធ្វើសំណាកកូនត្រី ដើម្បីប៉ាន់ប្រមាណបរិមាណត្រីនៅក្នុងទន្លេមេគង្គ។ សូមទស្សនាវីដេអូក្នុងតំណភ្ជាប់នេះ ដើម្បីស្វែងយល់ពីរបៀបបានប្រមូលកូនត្រី និងរបៀបប្រមូលព័ត៌មាន ដើម្បីប្រើក្នុងការតាមដានត្រីនៅក្នុងទន្លេមេគង្គ។ 
 
សូមចុចលើតំណភ្ជាប់នេះ ដើម្បីទស្សនាវីដេអូ៖ https://youtu.be/aJDymGkUYCA
 

© រក្សាសិទ្ធិដោយ thmeythmey.com