COVID-19
ជាតិ
កម្ពុជា រកឃើញអ្នកឆ្លងអូមីក្រុង២នាក់ទៀត
18, Dec 2021 , 11:52 pm        
រូបភាព
ដោយ: ថ្មីៗ
មានអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង២នាក់បន្ថែមទៀតនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។



បើតាមក្រសួងសុខាភិបាល អ្នកទាំង២នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ប្រភេទអូមីក្រុង គឺជាស្រ្តីខ្មែរ ដោយម្នាក់ ទើបមកពីអាម៉េរិក ដល់កម្ពុជានៅថ្ងៃ១៦ធ្នូ និងម្នាក់ទៀត ទើបមកពីបារាំង ដល់កម្ពុជា នៅថ្ងៃ១៧ធ្នូ។ 

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង៤នាក់ហើយ ដោយក្នុងនោះ មានស្រ្តីខ្មែរ៣នាក់ និងម្នាក់ ជាបុរសជនជាតិអ៊ីរ៉ង់៕

Tag:
 COVID-19
  Omicron
© រក្សាសិទ្ធិដោយ thmeythmey.com