ជាតិ
លោក ឡុង កុសល៖ អាជ្ញាធរជាតិអប្សរាមានធនធានមនុស្ស ផ្នែកអភិរក្ស និងអភិវឌ្ឍគ្រប់គ្រាន់
19, Dec 2021 , 11:19 am        
រូបភាព
 កិច្ចសម្ភាសរវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា នាការតាំងពិព័រណ៍សមិទ្ធផល របស់អាជ្ញាធរជាតិអប្សរា ក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ។
កិច្ចសម្ភាសរវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា នាការតាំងពិព័រណ៍សមិទ្ធផល របស់អាជ្ញាធរជាតិអប្សរា ក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ លើកដំបូងបង្អស់ នៅថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរ។​ ព្រឹត្តិការណ៍នេះ​ ក៏មានការដាក់ពិព័រណ៍នូវសមិទ្ធផល របស់អាជ្ញាធរជាតិអប្សរា ដែលសម្រេចបាន ក្នុងរយៈពេល២៩ឆ្នាំ។ នាពិធីតាំងពិព័រណ៍នោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា អាជ្ញាធរជាតិអប្សរាមានធនធានមនុស្ស ផ្នែកអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌គ្រប់គ្រាន់ ក្នុងរយៈពេល២៩ឆ្នាំមក។

 
បើតាម លោក ឡុង កុសល អាជ្ញាធរជាតិអប្សរា អាចមានលទ្ធភាព ចែករំលែក ចំណេះដឹង បទពិសោធន៍ ផ្នែកអភិរក្ស និងអភិវឌ្ឍ សម្បត្តិវប្បធម៌ ដល់ស្ថាប័នជាតិ និងចែករំលែកដល់ប្រទេសជិតខាងផងដែរ។ 
 
តទៅនេះ សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសពិស្ដាររវាង លោក ស៊ុល រ៉វី អ្នកសារពត៌មាន នៃសារព័ត៌មានថ្មីៗ២៥ ជាមួយ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា។
 

Tag:
 ThmeyThmey25
  រំឭកគុណអង្គរ
  ឡុង កុសល
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com