COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី៦នាក់ទៀត សះស្បើយ១០នាក់ ខណៈស្លាប់២នាក់
19, Dec 2021 , 11:57 am        
រូបភាព
របាយការណ៍កូវីដ-១៩ប្រចាំថ្ងៃ១៩ធ្នូនេះ មានឆ្លងថ្មីត្រឹមតែ៦នាក់ប៉ុណ្ណោះ តាមលទ្ធផលតេស្តពីម៉ាស៊ីនPCR ខណៈអ្នកស្បើយពីជំងឺនេះមាន១០នាក់ និង២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩។ សុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់នេះ គឺមានម្នាក់មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។



មកទល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១២០ ៤១៦នាក់ និងអ្នកសះស្បើយពីជំងឺនេះ មាន១១៦ ៧៩២នាក់។ ដោយឡែក អ្នកស្លាប់ បានកើនដល់ ៣០០៥នាក់ ផងដែរ ៕

© រក្សាសិទ្ធិដោយ thmeythmey.com