ជាតិ
មូលនិធិ Dr GKS ផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរ និងប្រទេសចំនួន១៤ទៀត ទៅសិក្សានៅសិង្ហបុរី
19, Dec 2021 , 7:19 pm        
រូបភាព
ភ្នំពេញ៖ មូលនិធិ Dr Goh Keng Swee (GSK) ផ្ដល់អាហារូបករណ៍៤កន្លែង ដល់បុគ្គលឆ្នើម ដែលមកពីប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ រួមទាំងកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសសិង្ហបុរី។


Dr Goh Keng Swee ជាមូលនិធិអាហារូបករណ៍ឯកជន បង្កើតឡើងដោយសហគមន៍ហិរញ្ញវត្ថុក្នុងប្រទេសសិង្ហបុរី ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចក្នុងប្រទេសនេះ។ អាហារូបករណ៍ Dr GSK ផ្ដល់ឱកាសដល់និស្សិត និងពលរដ្ឋ តាមបណ្ដាប្រទេសចំនួន១៥ មានកម្ពុជា,ប្រុយណេ,ហុងកុង,ឥណ្ឌា,ឥណ្ឌូនេស៊ី,ជប៉ុន,កូរ៉េ,ម៉ាឡេស៊ី,ហ្វីលីពីន,តៃវ៉ាន់,វៀតណាម,ថៃ,ឡាវ,មីយ៉ាន់ម៉ា និង PRC។ 
 
មូលនិធិ Dr GSK តែងផ្ដល់អាហារូបករណ៍ប្រមាណ៤កន្លែងដល់និស្សិត ឬបុគ្គលឆ្នើមជារៀងរាល់ឆ្នាំ ឱ្យទៅសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសសិង្ហបុរី មានដូចជា National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU) and Singapore University of Technology and Design (SUTD)។ ចំពោះនិស្សិត ដែលទទួលបានអាហារូបករណ៍នេះ ក៏មានឱកាសធ្វើការងារតាមក្រុមហ៊ុនក្នុងប្រទេសសិង្ហបុរី រយៈពេល៣ឆ្នាំអំឡុងពេលសិក្សាផងដែរ។
 
បើមានចាប់អារម្មណ៍ អ្នកអាចដាក់ពាក្យស្នើសុំតាមរយៈ www.pscgateway.gov.sg/app/gks/account/uidsignin ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕
 

Tag:
 មូលនិធិ Dr GKS
 សឹង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com