ជាតិ
ផ្ទះពលរដ្ឋជិត​៤០គ្រួសារនៅក្បែរក្រសួងសង្គមកិច្ច ត្រូវរុះរើ ដើម្បីពង្រីកផ្លូវ
20, Dec 2021 , 5:30 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន បានចុះរុះរើផ្ទះពលរដ្ឋ ៣៧គ្រួសារ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ អាជ្ញាធរចាប់ផ្តើមរុះរើតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដោយក្នុងមួយគ្រួសារទទួលបានសំណងទៅតាមទំហំដី និងផ្ទះរបស់ខ្លួន។ ចំពោះការរុះរើនេះ នឹងមិនមានការសាងសង់សំណង់ថ្មី ឬស្ថាបនាអ្វីឡើយ គឺរុះរើដើម្បីយកដីពង្រីកចំណីផ្លូវ។


 
ផ្ទះពលរដ្ឋ ដែលស្ថិតនៅលើផ្លូវ​លេខ​៤៦៦ និង​ផ្លូវ​លេខ​៩៩ ក្បែរ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ត្រូវបានអាជ្ញាធរវាយកម្ទេចជាបន្តបន្ទាប់។ 


សកម្មភាពរុះរើផ្ទះពលរដ្ឋក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន។ រូបភាពដោយ ហុង ស្រីណា  
 
បើតាមការសាកសួរពីប្រជាពលរដ្ឋ ផ្ទះទាំងនេះបានចា​ប់ផ្តើមរុះរើ និងវាយកម្ទេចចោល ក្រោយចរចាត្រូវថ្លៃខូចខាត។ ផ្ទះខ្លះ ទទួលបានសំណង ៣ម៉ឺនដុល្លារ ផ្ទះខ្លះទទួលបាន ៥ម៉ឺនដុល្លារ ដោយថ្លៃសំណងនីមួយៗ រដ្ឋផ្តល់ជូនទៅតាមទំហំផ្ទះ និងទំហំដី។ ផ្ទះពលរដ្ឋដែលរុះរើភាគច្រើនជាផ្ទះពលរដ្ឋ ដែលមករស់នៅក្នុងសង្កាត់បឹងត្របែកយូរ ឆ្នាំមកហើយ ប៉ុន្តែទីតាំងនេះជាដីចឹញ្ចើមថ្នល់។ 


 សកម្មភាពរុះរើផ្ទះពលរដ្ឋក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន។ រូបភាពដោយ ហុង ស្រីណា 
 
លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា ក្រោយពលរដ្ឋរើចេញ ទីតាំងនេះនឹងរៀបចំឱ្យបានស្អាត ពង្រីកចំណីផ្លូវទូលាយជាងមុន និងមិនមានសំណង់លើដីទៀតទេ។ លោកបញ្ជាក់ថា មិនមានទំនាស់អ្វីឡើយក្នុងការរុះរើនេះ ព្រោះពលរដ្ឋបានឯកភាពឱ្យរុះរើ ដោយម្នាក់ៗទទួលបានសំណងតាមការស្នើសុំ៕ 


សកម្មភាពរុះរើផ្ទះពលរដ្ឋក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន។ រូបភាពដោយ ហុង ស្រីណា 

សកម្មភាពរុះរើផ្ទះពលរដ្ឋក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន។ រូបភាពដោយ ហុង ស្រីណា 

សកម្មភាពរុះរើផ្ទះពលរដ្ឋក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន។ រូបភាពដោយ ហុង ស្រីណា 

សកម្មភាពរុះរើផ្ទះពលរដ្ឋក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន។ រូបភាពដោយ ហុង ស្រីណា 


Tag:
 លំនៅដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com