ជាតិ
ប្រធានាធិបតីវៀតណាម មកដល់កម្ពុជាក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ
21, Dec 2021 , 9:37 am        
រូបភាព
ប្រធាន​រដ្ឋវៀតណាម Nguyen Xuan Phuc ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ក្រសួងព័ត៌មាន
ប្រធាន​រដ្ឋវៀតណាម Nguyen Xuan Phuc ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ក្រសួងព័ត៌មាន
លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម បានមកដល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ នេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលថ្ងៃ។



យោងតាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ប្រធានរដ្ឋវៀតណាម នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក្នុងព្រះបរមរាជវាំង។ លោកក៏នឹងចូលថ្វាយបង្គំសម្តេចសង្ឃ ទេព វង្ស និងសម្តេចសង្ឃ បួរ គ្រី ផងដែរ។

ជាមួយគ្នានេះ លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបទ្វេរភាគីជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានការចុះហត្ថលេខាឯកសារសំខាន់ៗមួយចំនួន៕



© រក្សាសិទ្ធិដោយ thmeythmey.com