ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតជប៉ុន អបអរលោក ហ៊ុន ម៉ាណែត ដែលត្រូវជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី
25, Jan 2022 , 5:45 pm        
រូបភាព
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ  (រូបពីទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (រូបពីទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កងទ័ពជើងគោកកម្ពុជា បានប្រកាសថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានអបអរសាទរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលត្រូវគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។ ការអបអរសាទររបស់លោកឯកអគ្គរាជទូត ធ្វើឡើងក្នុងជំនួបផ្ទាល់មុខជាមួយលោក ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។



លោក ហ៊ុន ម៉ាណែត អរគុណរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែក ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយនានាដល់កម្ពុជា ដោយរួមទាំងជំនួយ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែ។ លោក ក៏បានអរគុណរដ្ឋាភិបាលជប៉ុនផងដែរ ដែលអញ្ជើញលោក ទៅបំពេញទស្សនកិច្ចនៅជប៉ុននាពេលខាមុខ។

សូមរម្លឹកថា កាលពីចុងឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ជំនួសសម្តេច ហ៊ុន សែន នាពេលអនាគត។ លោក ជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ដែលជាស្ថាប័នខ្ពស់បំផុតរបស់គណបក្សកាន់អំណាចមួយនេះ៕ 

Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com