អត្ថបទពាណិជ្ជកម្ម
កក្រើកទៀតហើយ…! ក្រុមហ៊ុន សាមសុង បានបង្ហាញស្មាតហ្វូនដ៏អស្ចារ្យ Galaxy A ស៊េរីចុងក្រោយថ្មីឆ្នាំ ២០២២ និងដាក់ឱ្យ Pre-order ជាមួយប្រូម៉ូសិនថែមឡើងម៉ាអ៊ែមម៉ង…!
18, Mar 2022 , 4:55 pm        
រូបភាព
(ភ្នំពេញ) បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង បង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង ៩:០០ យប់ រហូតដល់ ម៉ោង ១០:០០ យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូប កាលពីពេលថ្មីៗកន្លងទៅនេះ គឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន មិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម៉្យាងម្នាក់ទេ!  
 


លោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូននូវភាព អស្ចារ្យ និងភាពសប្បាយរំភើបរីករាយឥតឈប់ឈរតាមរយៈស្មាតហ្វូន ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបអមជាមួយលក្ខណៈពិសេសដាច់គេ…ប្លែកគេ…និងមិនច្រំដែរ សាំភ្នែកឡើយ…! សាមសុង តែងតែស្តាប់រាល់អ្វីដែលអតិថិជនទាំងអស់ចង់បាន និងរិះរកនូវកំពូលបច្ចេកវិទ្យាឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ស្មាតហ្វូនថ្មីៗ...ពិសេសៗ...អស្ចារ្យមិនធ្លាប់មាន»។  
 
ជាក់ស្តែងថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនទាំងអស់បានភ្លក់នូវរសជាតិតាមរសនិយមរបស់ខ្លួននៃបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ច្រើនសម្បូរបែបរបស់ Galaxy A ស៊េរី ប្រចាំឆ្នាំ 2022 នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកម៉្មង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី 18 ដល់ 25 ខែមីនា  ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖ 
 * កម្ម៉ង់ទិញទុកមុន Galaxy A53 5G 



- នឹងទទួលបាននាឡិកា Galaxy Fit2 ដែលមានតម្លៃស្មើនឹង $59 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ !!
សូមខ្សឹបបង្ហើបដាក់ប្រព័ន្ធផ្សព្វផ្សាយថា Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G  មានលក្ខណៈពិសេស និងចំណុចលេចធ្លោច្រើនទៅលើផ្នែក៖  
- កាមេរ៉ា ដែលមានភិចហ្សែលធំ ថតស្អាតភ្លឺច្បាស់  
- កម្លាំងថាមពលថ្មខ្លាំងកាន់បានយូរ អាចប្រើបានរហូតដល់ 2 ថ្ងៃ!
- កញ្ចក់អេក្រង់ដ៏ភ្លឺត្រជាក់ភ្នែក Gorilla glass 5 ធន់មាំ 
- ជាពិសេសប្រព័ន្ធការពារជម្រាបទឹក និងធូលីដីខ្ពស់ IP67   
-  រូបរាងដ៏សិចស៊ីស្តើងទាក់ទាញបំផុត  
- តម្លៃ៖ Galaxy A33 5G $369, Galaxy A53 5G $449 និង Galaxy A73 5G $509
 


ហ៊ាននិយាយថាអតិថិជនទាំងអស់ប្រាកដជាពេញចិត្តពេញថ្លើមញញឹមបិទមាត់មិនជិត និងមិនអស់ចិត្តថាហេតុអ្វីបានជាក្រុមហ៊ុន សាមសុង ហ៊ានផលិតក៏ដូចជាដាក់លក់ជូនជាមួយនឹងតម្លៃពិសេសបំផុតនឹកស្មានមិនដល់បែបនេះ!  
 
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !     



 * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
 
(អត្ថបទពាពិជ្ជកម្ម)
 

Tag:
 Sam sung
© រក្សាសិទ្ធិដោយ thmeythmey.com