ជាតិ
ស្លឹកកន្ទ្រោក ជាគ្រឿងទេសបង់ក្នុងសម្លម្ជូគ្រឿង ការី ​និងជួយព្យាបាលជំងឺស្បែក ​
21, May 2022 , 7:39 pm        
រូបភាព
ដើមកន្ទ្រោក។ រូបពី Sokhakrom
ដើមកន្ទ្រោក។ រូបពី Sokhakrom
​ ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ កន្ទ្រោក ជារុក្ខជាតិ ដែលដុះនៅតាមទីជនបទស្រុកស្រែចម្ការ។ ស្លឹកវាគេអាចប្រើសម្រាប់បង់នៅក្នុងសម្លម្ជូគ្រឿង ការី និងត្រីកប់ ដើម្បីឲ្យមានក្លិនឈ្ងុយ។ បើ​តាមសៀវភៅ«​មគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា» ស្លឹកកន្ទ្រោក ក៏អាចយកធ្វើជាថ្នាំលើកកម្លាំង ព្យាបាលជំងឺស្បែក បិទកន្លែងពស់ចឹក និងបន្សាបជាតិពុលផងដែរ។

 
ដើមកន្ទ្រោក ដុះជាគុម្ពលើដីវាល និងក្នុងព្រៃរបោះ ឬព្រៃគម្ពោត។ ស្លឹកស្រស់របស់វា មានក្លិនក្រអូបឈ្ងុយ។ ចំណែក ផ្កានិងផ្លែ របស់វាមានក្លិនប្រហើរ។ ចំពោះសាច់ នៃផ្លែកន្ទ្រោកក៏ គេអាចបរិភោគបានដែរ ប៉ុន្តែត្រូវយកគ្រាប់ចេញ ព្រោះមានជាតិពុល។ នេះបើតាមសៀវ ភៅ«​មគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា»។ 
 
ដើកន្ទ្រោកនេះ គឺជាគ្រឿងទេស ដែលគេប្រើស្លឹករបស់វាសម្រាប់បង់ក្នុងសម្លម្ជូគ្រឿង ការី និងត្រីកប់ថែមទៀតផង។ ចំណែក សម្បក ឬស និងស្លឹករបស់វាអាចយកធ្វើជាថ្នាំលើកកម្លាំង ព្យាបាលជំងឺស្បែក បិទកន្លែងពស់ចឹក និងបន្សាបជាតិពុល។ លើសពីនេះ ស្លឹកវាគេអាចយកទៅស្ងោរ សម្រាប់ព្យាបាលកមរមាស់ ទល់លាមក ចុកពោះ រាករុសជាដើម។
 
ដើមកន្ទ្រោក មានកម្ពស់២-៥ម៉ែត្រ ហើយមែកកន្ទ្រោកខ្ចីមានរោមច្រើន។ ដើមកន្ទ្រោក មានកម្ពស់២-៥ម មែកខ្ចីមានរោមច្រើន។ ស្លឹកកន្ទ្រោក គឺរួមស្និតសេស ដែលកូនស្លឹកទល់ទង ឬស្ទើរទល់បញ្ឆិតបន្តិច។ កូនស្លឹកវាមានចំនួន១៧-៣១ ហើយគែមស្លឹកច្រើនមានកំពកតូចៗ។ ចំពោះផ្កា របស់វាមានពណ៌ស មានក្លិនក្រអូប ហើយចង្កោមផ្កាវាបែកសាខា។  ត្របកផ្កាមាន៥ស្រទាប់ហើយពណ៌ស ក្នុងនោះមានកេសរ១០ ដែលមានទងពណ៌សផងដែរ៕ 
 
 
 

Tag:
 រុក្ខជាតិ
  បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com