កីឡាជាតិ
ជាតិ
កម្ពុជា ចាញ់ ហុងកុង ៣-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC ASIAN CUP 2023
11, Jun 2022 , 8:51 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា  គោរពភ្លេងជាតិមុនការប្រកួតទល់នឹង ហុងកុង។
ក្រុមជម្រើសជាតិកម្ពុជា គោរពភ្លេងជាតិមុនការប្រកួតទល់នឹង ហុងកុង។
ដោយ៖ ហៀក ឆក

បញ្ចប់ការប្រកួត កម្ពុជា ចាញ់ ហុងកុង ៣-០ ក្នុងពានរង្វាន់ AFC  ASIAN  CUP 2023 នាកីឡដ្ឋាន VYBK ក្រុងKolkata ថ្ងៃទី១១ ខែមិថុនា  ឆ្នាំ២០២២។ បណ្តោះអាសន្ន ហុងកុង ទទួលបាន ៣ ពិន្ទុ ឈរលេខ១ ក្នុងពូល D, ខណៈ កម្ពុជា បន្តឈរបាតតារាង។


 
ការប្រកួតពានរង្វាន់បាល់ទាត់ AFC Asian Cup 2023 នាកីឡដ្ឋាន VYBK ក្រុង Kolkata ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១១ ខែមិថុនា បើកស្វាគមន៍ ក្រុមស្រមោចក្រហម ហុងកុង និងគោព្រៃកម្ពុជា ដើម្បីប្រកួតប្រជែងយកពិន្ទុនៅវគ្គជម្រុះក្នុងពូល D។
 
នៅវគ្គទី១ ត្រឹមតែ ២នាទី ក្រុមហុងកុង រកបាន ២គ្រាប់ នៅនាទី ២០ ខ្សែប្រយុទ្ធពាក់អាវលេខ៩ Wing Eliot Matthew Orr ស៊ុតទម្លាយសំណាញ់ទីបាន១គ្រាប់ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងពីកីឡាករ Ming Him Sun និងនាទី ២២ ម្ចាស់អាវលេខ ៧ Ming Him Sun តែតបាន១គ្រាប់ទៀត ក្រោយកីឡាករ Yingzhi Ju ទាត់បាល់ចេញពីជ្រុង។
 
ឈានចូលដល់វគ្គទី២ ក្រុមបាល់ទាត់ ហុងកុង រកបាន ១គ្រាប់បន្ថែមទៀត ពីកីឡាករ Siu Kwun Philp Chan។ បញ្ចប់ការប្រកួត ក្រុមហុងកុង យកឈ្នះកម្ពុជា ៣-០ ទទួលបាន ៣ពិន្ទុក្នុងដៃពូល D ឈរលេខ ១ បណ្តោះអាសន្ន។
 
ការគ្រប់គ្រងបាល់របស់កម្ពុជា មាន ៤៧ ភាគរយ, ស៊ុតចេញ ១១ជើង ចំគោលដៅ ៨ជើង បាល់ជ្រុង៥លើក ខណៈក្រុមហុងកុង  គ្រប់គ្រងបាល់ ៥៣ភាគរយ ស៊ុតចេញបាន ១៧ជើង ចំគោលដៅ ១១ជើង និងទទួលបានបាល់ជ្រុង ៩លើក។
 

កីឡាករ ហុងកុង Mattew Eliot (ប្រភពHKFA)

គួបញ្ជាក់ថា នៅប្រកួតបន្ទាប់​ ហុងកុង ត្រូវជួបក្រុម ម្ចាស់ផ្ទះ ឥណ្ឌា ខណៈកម្ពុជា​ជួបក្រុម អាហ្វហ្កានីស្ថាន នាពហុកីឡដ្ឋាន VYBK ក្រុង Kolkata ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ក្នុងពានរង្វាន់បាល់ទាត់ AFC Asian Cup 2023៕
 

Tag:
 បាល់ទាត់
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com