កីឡាជាតិ
ជាតិ
កីឡាចំបាប់កម្ពុជា ទទួលបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ នៅប្រទេសថៃ
17, Jun 2022 , 4:59 pm        
រូបភាព
កីឡាករ កីឡាការិនីចំបាប់កម្ពុជា ថតក្រោយបញ្ចប់ការប្រកួតនៅថៃ(ប្រភពសហព័ន្ធកីឡាចំបាប់កម្ពុជា)
កីឡាករ កីឡាការិនីចំបាប់កម្ពុជា ថតក្រោយបញ្ចប់ការប្រកួតនៅថៃ(ប្រភពសហព័ន្ធកីឡាចំបាប់កម្ពុជា)
ដោយ៖ហៀក ឆក

កីឡាករ-កីឡាការិនីចំបាប់កម្ពុជា អាយុក្រោម ២០ ឆ្នាំ និង ១៥ឆ្នាំ ទទួលបានមេដាយមាសចំនួន៣ ប្រាក់៣ និងសំរឹទ្ធ១គ្រឿង ក្នុងព្រឹត្តការណ៍កីឡា Thailand Wrestling Championship នៅប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២។



កម្ពុជាមាន កីឡាករ-កីឡាការិនី អាយុក្រោម ២០ឆ្នាំ៥រូប និងកីឡាករ អាយុក្រោម១៥ឆ្នាំ ៣រូប ចូលរួមក្នុងការប្រកួតពានរង្វាន់នេះ។ ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានចូលរួម មានកម្ពុជា, សិង្ហបុរី និងម្ចាស់ផ្ទះថៃ។ 
 
កីឡាករចំបាប់កម្ពុជាអាយុក្រោម ២០ឆ្នាំ ពីររូបទទួលបានមេដាយមាសរួមមាន កីឡាករ ចាប សុខលី ប្រកួតលើប្រភេទទម្ងន់ ៦៥គ.ក និងកីឡាករ អុល សៅហេង ប្រកួតលើប្រភេទទម្ងន់ ៧៤គ.ក។ មេដាយប្រាក់៣ បានទៅលើកីឡាករ  សម្បត្តិ វណ្ណៈ ប្រកួតលើប្រភេទទម្ងន់ ៥៥គ.ក, កីឡាការិនី ស៊ីម គាថា ប្រកួតលើប្រភេទទម្ងន់ ៥០គ.ក និងកីឡាការិនី ជឿន ស្រីឡែន ប្រកួតលើប្រភេទទម្ងន់ ៥៧គ.ក។
  

កីឡាករ ចាប សុខលី ទទួលបានមេដាយមាស នៅថៃ (ប្រភព សហព័ន្ធកីឡាចំបាប់កម្ពុជា)

ចំណែកយុវជនអាយុក្រោម ១៥ឆ្នាំ ទទួលបានមេដាយមាស ដោយកីឡាករ ស៊ីម  ប្រសើរ  ប្រកួតលើប្រភេទទម្ងន់ ៤១ គ.ក និងមេដាយសំរឹទ្ធ បានលើ កីឡាករ លឿន  ចាន់មុន្នី ប្រកួតលើប្រភេទទម្ងន់ ៦៨គ.ក។ នេះជាការចេញទៅប្រកួតក្រៅប្រទេសលើកដំបូងហើយ សម្រាប់កីឡាចំបាប់កម្ពុជា អាយុក្រោម ២០ឆ្នាំ និង ១៥ឆ្នាំ។
 
គួរបញ្ជាក់ថា ការប្រកួតចាប់ផ្តើមពីថ្ងៃទី ១១-១៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីប្រកួតពានរង្វាន់ជើងឯក Thailand Wrestling Championship។ ប៉ុន្តែការប្រកួតបានបញ្ចប់មុនថ្ងៃកំណត់ ដោយសារមានការប្រែប្រួលកាលវិភាគប្រកួត។ មេដាយមាស ២ និងមេដាយប្រាក់៣ បានមកពីកីឡាករ កីឡាការិនី អាយុក្រោម ២០ឆ្នាំ និងកីឡាករអាយុក្រោម ១៥ឆ្នាំទទួលបាន មាស១​ សំរឹទ្ធ១៕
 

Tag:
 កីឡាចំបាប់
  Championship
 មេដាយមាស
© រក្សាសិទ្ធិដោយ thmeythmey.com