ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ ទោះមិនទាន់មានសិស្សប្រើបារីអេឡិចត្រូនិក តែវិទ្យាល័យនៅជីខលើ ចេញចំណាត់ការទប់ស្កាត់មុន ​
27, Aug 2022 , 5:15 pm        
រូបភាព
ដោយ៖ ស៊ួង ប៉ិ (យុវជនឃុំជីខលើ) 
 
កោះកុង៖ ការប្រើប្រាស់បារីអេឡិចត្រូនិក ក្លាយជាក្ដីបារម្ភមួយសម្រាប់អាណាព្យាបាលសិស្ស និងគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ដែលស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ទាំងអាណាព្យាបាលសិស្ស និងគ្រូបង្រៀន ព្រួយខ្លាចថា កូនៗ ឬសិស្សានុសិស្សខ្លួន ធ្លាក់ខ្លួនកា្លយជាជនរងគ្រោះដោយសារប្រើប្រាស់បារីអេឡិចត្រូនិក។ យ៉ាងណាក៏ដោយ លោក ​ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យនៅជីខលើ អះអាងថា បញ្ហាការប្រើប្រាស់បារីអេឡិចត្រូនិកនេះ មិនទាន់រីកសាយមកដល់គ្រឹស្ថាន និងសហគមនខ្លួននោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីគ្រប់គ្រង និងទប់ស្កាត់បញ្ហានេះ លោក ​ម៉ែន ចាន់ឌីណា​ បាន​ដាក់ចេញវិធានការជាច្រើនដូចជា ជំរុញឱ្យមានការតាមដានលើសកម្មភាព និងលទ្ធផលសិក្សារបស់សិស្ស ពីអាណាព្យាបាល, ការត្រួតពិនិត្យពីគ្រូបង្រៀនផ្ទាល់​, ការរាយការណ៍ពីសិស្សានុសិស្ស និងការត្រួតពិនិត្យពីអាជ្ញាធរ មានសមត្ថកិច្ចជាដើម។

តទៅនេះ សូមលោក អ្នកនាង ទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 
 
លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យនៅជីខលើ លើកឡើងថា ដ្បិតសិស្សនៅវិទ្យាល័យខ្លួនមិនទាន់មានឃើញ ការប្រើ​ប្រាស់បារីអេឡិចត្រូនិកនេះក៏ដោយ ប៉ុន្តែសាលាខ្លួនបានចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ផងដែរ។​ ការចេញវិធានការ​ទប់ស្កាត់នេះ លេខានាយកសាលារូបនេះ សង្កត់ធ្ងន់ថា ដើម្បីបញ្ចៀសការសាយភាយឥទ្ធិពលបារីអេឡិចត្រូនិកនេះ មកដល់សិស្សានុសិស្សរបស់ខ្លួន។ 
 
ដើម្បីបង្ការជាមុន វិទ្យាល័យ ហ៊ុន សែន ជីខលើ បានចេញនូវវិធានការណ៍មួយចំនួន​ ក្នុងនោះការត្រួតពិនិត្យ និងតាមដានរបស់អាណាព្យាបាលទៅលើសិស្ស, ការត្រួតពិនិត្យពីគ្រូបង្រៀនផ្ទាល់ទៅលើសិស្ស, ការរាយការណ៍ពីសិស្សានុសិស្ស និងការត្រួតពិនិត្យពីអាជ្ញាធរ មានសមត្ថកិច្ច។ 
 
 
សកម្មភាពសិស្សរៀន នៅក្នុងវិទ្យាល័យ ហ៊ុន សែន ជីខលើ ដែលស្ថិតក្នុងភូមិជីខ ឃុំខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

 


ក្រៅពីសកម្មភាពត្រួតពិនិត្យ និងរាយការណ៍ លោក ម៉ែន ចាន់ឌីណា អះអាងថា ខាងសាលារៀនផ្ទាល់ ក៏បានបញ្ជ្រាបការយល់ដឹង និងពីផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក ទៅលើសុខភាព និងគុណភាពការសិក្សារបស់ពួកគេផងដែរ៕
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

 

Tag:
 បារីអេឡិចត្រូនិក
  វិទ្យាល័យ ហ៊ុន សែន ជីខលើ
  ​ស្រែអំបិល
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com