ជាតិ
តើធនធានបាតសមុទ្រសមុទ្រកម្ពុជា អាចចាត់ទុកជាទេសចរណ៍បាតសមុទ្របានទេ?
28, Aug 2022 , 7:00 pm        
រូបភាព
រូបភាព Khmer Diving Group ភ្ញៀវទេសចរ បានចុះជ្រមុជទឹកដើម្បីមើលធនធានបាតសមុទ្រនៅតំបន់កោះរ៉ុង។
រូបភាព Khmer Diving Group ភ្ញៀវទេសចរ បានចុះជ្រមុជទឹកដើម្បីមើលធនធានបាតសមុទ្រនៅតំបន់កោះរ៉ុង។
ដោយ:
ភ្នំពេញ៖ កម្ពុជា មានផ្ទៃដីឆ្នេរសមុទ្ររហូតដល់ ៤៤០គីឡូម៉ែត្រ ក្នុងខេត្តចំនួន៤ ដូចជា កំពត កែប ព្រះសីហនុ និងកោះកុង។ បាតសមុទ្រកម្ពុជា មានធនធានយ៉ាងច្រើនរាប់តាំងពីត្រីសមុទ្រ ស្មៅ ផ្កាថ្មរឹង និងផ្កាថ្មទុនជាដើម។ តែទីផ្សារទេសចរណ៍បាតសមុទ្រហាក់មិនទាន់ទូលាយ សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

 
ប្រទេសកម្ពុជា មានសក្តានុពលបាតសមុទ្រយ៉ាងច្រើន ដោយសារការអំណោយផលនៃអាកាសធាតុ ត្រូពិកមូសុង ដែលមានពន្លឺគ្រប់គ្រាន់សម្រាប់ធនធានទាំងនោះ។ ជាមួយគ្នានោះ ក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ ក្នុងប្រទេសកម្ពុជា ខេត្តព្រះសីហនុ មានធនធានបាតសមុទ្រច្រើនជាងគេ ជាពិសេសនៅតំបន់កោះរ៉ុង និងកោះរ៉ុងសន្លឹម។ 

 ដែលត្រូវបានថតនៅតំបន់កោះរ៉ុង រូបភាព៖ Khmer Diving Group
យោងតាមការស្រាវជ្រាវរបស់លោក គន្ធា ភិរម្យ ប្រធានការិយាល័យផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ទេសចរណ៍បាតសមុទ្រ សំដៅដល់សកម្មភាពរបស់មនុស្ស ដែលធ្វើដំណើរចេញពីកន្លែងរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ។ ទេសចរ ស្នាក់នៅយ៉ាងតិចមួយយប់នៅទីតាំងទេសចរណ៍នោះ ដើម្បីធ្វើសកម្មភាពជ្រមុជទឹកមើលធនធានបាតសមុទ្រតាមរយៈឧបករណ៍បច្ចេកទេស។ 
 
យ៉ាងណាមិញ ទេសចរណ៍បាតសមុទ្រនៅកម្ពុជា មិនទាន់មានទីផ្សារច្រើនឡើយក្នុងប្រទេសកម្ពុជា។ ទេសចរណ៍បាតសមុទ្រ ត្រូវបានគេចាត់ទុកថាជាទេសចរណ៍កម្រិតខ្ពស់ មានន័យថាជាប្រភេទទេសចរណ៍ដែលត្រូវការចំណាយថវិកាច្រើន និងឧបករណ៍បច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ រាល់អាជីវកម្មទេសចរណ៍ជ្រមុជទឹកមើលផ្កាថ្មត្រូវមានការទទួលស្គាល់ ពីPADI ទៅលើសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមឯកសារស្រាវជ្រាវដដែល។
 
បើតាមលោក គន្ធា ភិរម្យ ទោះទេសចរណ៍បាតសមុទ្រ ជាទេសចរណ៍កម្រិតខ្ពស់។ ប៉ុន្តែកម្ពុជាគួរសិក្សា និងជំរុញទីផ្សារទេសចរណ៍ប្រភេទនេះបន្ថែម ខណៈកម្ពុជាមានធនធានបាតសមុទ្រច្រើនរាប់មិនអស់៕
 

ដែលថតបាននៅតំបន់កោះរ៉ុង ។រូបភាពពី ៖ Khmer Diving Group





Tag:
 ទេសចរណ៍បាតសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com