ជាតិ
សម្តេច ហ៊ុន សែន ៖ «ក្លឹបសេដ្ឋកិច្ចអាស៊ាន» នឹងលើកកម្ពស់សមាហរណកម្ម និងការអនុវត្តកិច្ចព្រមព្រៀង
12, Sep 2022 , 1:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នាព្រឹកថ្ងៃទី ១២ កញ្ញានេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។.
សម្តេច ហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នាព្រឹកថ្ងៃទី ១២ កញ្ញានេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។.
ដោយ:
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រកាសពី​ដំណើរ​ការ​ក្លឹបសេដ្ឋកិច្ចអាស៊ាន(ASEAN Economic Club) នាឱកាស​នៃពិធីបើក​វេទិកាភាពជាអ្នកដឹកនាំ
និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN Leadership and Partnership Forum) ព្រឹកថ្ងៃទី១២ ខែកញ្ញា នៅសណ្ឋាគារ​ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

 
«ក្លឹបនេះ នឹងដើរតួនាទីយ៉ាងសំខាន់​​​ក្នុងការលើកកម្ពស់​សមាហរណកម្មសេដ្ឋកិច្ច​​​​អាស៊ាន ឱ្យកាន់តែជិតស្និទ្ធតាមរយៈការចូលរួមតាមដានវាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈលើការ​​​​អនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច»។នេះជាការ​គូស​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាលកម្ពុជា។
 
សម្តេច ហ៊ុន សែន ដែលក្នុងនាមជាប្រធានអាស៊ាន​ ផងដែរនោះ បាន​ផ្តោតជាពិសេស​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កិច្ច​​​​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងដ៏ទៃពាក់ព័ន្ធ នឹងសរសរស្តម្ភសេដ្ឋកិច្ច។
 
 
វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។
 
វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា៕
 
 
 
 

Tag:
 ក្លិបអាស៊ាន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com