ជាតិ
ខេត្តចំនួន៨ អាចចុះត្រជាក់ដល់១៦អង្សាសេ
14, Dec 2022 , 7:59 am        
រូបភាព
 ខេត្តចំនួន៨នៅកម្ពុជាអាចចុះត្រជាក់ចន្លោះពី១៦ទៅ១៩អង្សាសេចាប់ពីថ្ងៃទី១៤ដល់២០ខែធ្នូ
ខេត្តចំនួន៨នៅកម្ពុជាអាចចុះត្រជាក់ចន្លោះពី១៦ទៅ១៩អង្សាសេចាប់ពីថ្ងៃទី១៤ដល់២០ខែធ្នូ
ដោយ:
ភ្នំពេញ៖ ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន សៀមរាប បាត់ដំបង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្ត​ឧត្តរមានជ័យ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់ពី​១៩-១៦អង្សាសេ។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួងធនធានទឹក និងឧតុនិយម។



រយៈពេលមួយសប្ដាហ៍នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឥឦសានក្នុងកម្រិតបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះអាចធ្វើឱ្យខេត្តចំនួន៨ ចុះត្រជាក់ចន្លោះពី១៦ទៅ១៩ អង្សាសេ។
 
បើតាមការព្យាកររបស់ក្រសួងធនធានទឹក ​ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ តំបន់ទំនាបកណ្ដាល នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៩ដល់១៦អង្សា។ ក្នុងនោះរួមមានខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង។
 
ចំណែក​តំបន់ខ្ពង់រាប សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៨ទៅ១៦ អង្សាសេ នៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ចំពោះតំបន់មាត់សមុទ្រវិញ សីតុណ្ណភាពអប្បរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី២០ទៅ១៨អង្សាសេ។ នៅលើផ្ទៃសមុទ្រ អាចមានរលកកម្រិតពីមធ្យមទៅបង្គួរ។
 
ក្រសួង​ធនធានទឹក ក៏​បាន​អំពាវនាវដល់​ពលរដ្ឋ ជាពិសេស​កង​ទ័ព​ដែលរស់នៅ និង​ឈរជើង​​នៅ​តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់​រាប​ឦសាន​ រួមទាំង​ប្រជានេសាទ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់ចំពោះ​​ស្ថាន​ភាព​ចុះ​ត្រជាក់នេះ៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com