ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ យន្តការផ្សព្វផ្សាយ និងការសហការពីពលរដ្ឋ ធ្វើឱ្យបញ្ហាគ្រឿងញៀនក្នុងឃុំជីខក្រោមថយចុះ
24, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ នី គឹមលីន (យុវជនឃុំជីខក្រោម) 

ស្រុកស្រែអំបិល, កោះកុង៖ ក្នុងឆ្នាំ២០២២ បញ្ហាគ្រឿងញៀនក្នុងឃុំជីខក្រោម ថយចុះ បើធៀបនឹងឆ្នាំមុនៗ។ លោក កែវ ប៊ុនថៃ មេប៉ុស្ដិ៍រងឃុំជីខក្រោម បានឱ្យដឹងថា មូលហេតុដែលបញ្ហាគ្រឿងញៀនថយចុះ ដោយសារពលរដ្ឋក្នុងឃុំ មានការយល់ដឹងពីបញ្ហាគ្រឿងញៀនច្រើន តាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរ។



លោក កែវ ប៊ុនថៃ បានឱ្យដឹងថា អាជ្ញាធរ បានចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនតាមភូមិជាប្រចាំ ដើម្បីឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់។  លោក កែវ ប៊ុនថៃ អះអាងដូច្នេះ៖ «នៅពេលដែលមានការប្រើប្រាស់និងជួញដូរគ្រឿងញៀន វាបានជាឥទ្ធិពលយ៉ាងខ្លាំងនិង ប៉ះពាល់ច្រើន​ដែលអាចបង្កអំពើហិង្សាក្នុងគ្រួសារ»។ 


 យុវជននៃអង្គការ​YCC និងអាជ្ញាធរប៉ុស្ដិ៍នគរបាលជីខក្រោម។ 

កាលពីឆ្នាំ២០២០ ក្នុងឃុំជីខក្រោម មានករណីគ្រឿងញៀន តែ១ករណីប៉ុណ្ណោះ។  បើតាមមេប៉ុស្តិ៍រងរូបនេះ អាជ្ញាធរ នឹងបន្តទប់ស្កាត់បទល្មើសផ្សេងៗបន្ថែមទៀត ។ ជាពិសេស ក្នុងឆ្នាំ២០២៣ និងដាក់បញ្ចូលបញ្ហាគ្រឿងញៀន ក្នុងផែនការជាប្រចាំខែ។ 
 
លោក កែវ ប៊ុនថៃ បានបន្ថែមថា ស្របពេលដែលមានការប្រឹងប្រែងពីអាជ្ញាធរ ពលរដ្ឋក្នុងឃុំក៏ជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងឃុំ។ ក្នុងនោះ ពលរដ្ឋក្នុងឃុំ តែងរាយការណ៍មកប៉ុស្តិ៍ក្នុងករណីសង្ស័យ ឬឃើញបញ្ហាមិនប្រក្រតីក្នុងឃុំ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 គ្រឿងញៀន
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com