ជាតិ
ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលា«ការអភិវឌ្ឍជំនាញទេសចរណ៍»នៅថ្ងៃទី២​៤មីនា
18, Mar 2023 , 11:03 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាស្ដីពីការអភិវឌ្ឍជំនាញទេសចរណ៍ អមនឹងពិព័រណ៍ការងារក្នុងវិស័យ​នេះ នៅថ្ងៃទី២៤មីនា នៅទីស្ដីការក្រសួង។  ​សិក្ខាសាលានេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពអ្នកជំនាញ អាជីព និងការងារក្នុងវិស័យទេសចរណ៍ ដែល​នឹងរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ។



បើតាមក្រសួងទេសចរណ៍ សិក្ខាសាលានេះនឹងលើកកម្ពស់គុណភាពជំនាញ​អ្នកដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេសយុវជន សិស្ស និស្សិត ​និងសាធារណជនដែល​ចង់អភិវឌ្ឍសមត្ថភាព និងចាប់​អាជីពជាអ្នកជំនាញនៅក្នុងវិស័យនេះ។ បទពិសោធន៍​ ទាក់ទងនឹងការងារក្នុងវិស័យទេសចរណ៍ ក៏នឹងត្រូវលើកយកចែករំលែកក្នុងសិក្សាដែល រៀបចំឡើងឱ្យសាធារណជនចូលរួម ដោយឥតគិតថ្លៃនេះដែរ។  ចុះឈ្មោះចូលរៀនតាមរយៈលេខទូរស័ព្ទ ០៨៩ ៥៥៦ ៦២៥ ឬ ០១០ ៤៥៤ ៩០១ ​៕ 
 
 

Tag:
 ក្រសួងទេសចរណ៍
  ​ជំនាញ
  ទេសចរណ៍
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com