កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះឆ្នេរខ្សាច់៖ ជម្រើសជាតិកម្ពុជាឈុតB ស្វាគមន៍ក្រុមខេត្តសានទុងឈុតA រសៀលនេះ
07, Apr 2023 , 11:59 am        
រូបភាព
ការលោតវាយបាល់ដោយកីឡាករកម្ពុជាឈុតB ពេជ សុផុន ក្នុងការប្រកួតទល់នឹងក្រុមភ្ញៀវមកពីចិន។
ការលោតវាយបាល់ដោយកីឡាករកម្ពុជាឈុតB ពេជ សុផុន ក្នុងការប្រកួតទល់នឹងក្រុមភ្ញៀវមកពីចិន។
ដោយ:
ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាឈុតB នឹងត្រូវស្វាគមន៍ភ្ញៀវក្រុមបាល់ទះខេត្តសានទុងឈុតA មកពីប្រទេសចិន នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិលើកទី២ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០២៣។ ការប្រកួតធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល នាពហុកីឡដ្ឋានជាតិអូឡាំពិក។

 
មុនឈានដល់ការប្រកួតជាមួយក្រុមបាល់ទះខេត្តសានទុងឈុតA ក្រុមកម្ពុជាឈុតB បានយកឈ្នះក្រុមបាល់ទះខេត្តសានទុងឈុតB (ចិន)ដោយលទ្ធផល ២-០សិត(២១-១១,២១-០៤) កាលពីចំនួបលើកទី១។ ចំណែកក្រុមបាល់ទះខេត្តសានទុងឈុតA បានរងបរាជ័យក្រោមថ្វីដៃ កម្ពុជា ឈុតA ក្នុងលទ្ធផល ២-១សិត(២១-១៧, ១៨-២១,១៦-១៤)។
 
ក្រុមកម្ពុជាឈុតA មានកីឡាករ ធី ម៉េងហួង ចាប់ដៃគូជាមួយ ជុក សោភា (ឌូក) និងក្រុមឈុតB មានកីឡាករ ពេជ​ សុផុន ចាប់ដៃគូជាមួយកីឡាករ អ៊ឹម ណារិត។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២រសៀលនាទីលានបាល់ទះឆ្នេរខ្សាច់ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
 
ការប្រកួតបាល់ទះឆ្នេរខ្សាច់មិត្តភាពអន្តរជាតិនេះ ធ្វើឡើងដើម្បីធ្វើតេស្តសមត្ថភាពរបស់កីឡាករកម្ពុជា ដើម្បីត្រៀមខ្លួនប្រជែងមេដាយស៊ីហ្គេមលើកទី៣២ ក្នុងនាមខ្លួនជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 កីឡាបាល់ទះឆ្នេរខ្សាច់
 មិត្តភាព
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com