ជាតិ
មនុស្សបង្គន់! លោក សៀ សុភ័ក្រ តុបតែងខ្លួនជាមួយពាក្យ«WC» ដើម្បីផ្សព្វផ្សាយអនាម័យដល់ពលរដ្ឋ
25, Apr 2023 , 8:59 am        
រូបភាព
លោក សៀ សុភ័ក្រ ពលរដ្ឋខេត្តសៀមរាប
លោក សៀ សុភ័ក្រ ពលរដ្ឋខេត្តសៀមរាប
ដោយ:
លោក សៀ សុភ័ក្រ បានតុបតែងកង់ប្លែក ចម្រុះទៅដោយពណ៌ត្រួយចេកខ្ចី និងបានសរសេរពាក្យ WC ដើម្បីចូលរួមផ្សព្វផ្សាយជូនពលរដ្ឋអំពីសារសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យផងដែរ។



លោក សៀ សុភ័ក្រ ពលរដ្ឋនៅខេត្តសៀមរាប បានតុបតែងកង់ប្លែកខុសពីគេ ដោយុនិយមស្លៀកពាក់ព័ណ៌ត្រួយចេកខ្ចី។ អ្វីដែលគួរឱ្យចាប់អារម្មណ៌នោះ គឺកង់របស់លោក សុភ័ក្រ បានសរសេរពាក្យអង់គ្លេសថា WC ដែលមានន័យថា បង្គន់ នៅលើកង់ និងលើដៃខាងស្ដំារបស់លោក។ ក្រៅពីនេះ ក៏មានតុបតែងដាក់ស្នែងក្របី ទង់ជាតិខ្មែរ និងមានដាក់រូបផ្ដាយនៅលើកង់ផងដែរ។
 
ដើម្បីជា្របកាន់តែច្បាស់ សូមអញ្ជើញស្ដាប់បទសម្ភាសជាមួយលោក សៀ សុភ័ក្រ និងកញ្ញា អ៊ូ សុខមាន ដូចតទៅ៖

 
លោក សុភ័ក្រ បានតុបតែងកង់បែបនេះ ជិះជុំវិញរមណីយដ្ឋានអង្គរវត្ត និងជុំវិញបឹងទន្លេសាប ដើម្បីសម្រេចបំណងរបស់ខ្លួនឯង។ លោក សុភ័ក្រ ដែលសាធារណជននៅសៀមរាប និយមហៅថា មនុស្សបង្គន់នេះ បានបញ្ជាក់ដូច្នេះ៖«ខ្ញុំឃើញជនបរទេស គេអាចជិះកង់ ឆ្លងប្រទេសមកលេងកម្ពុជាបាន ដូច្នេះខ្ញុំចង់ធ្វើឱ្យបានដែរ ទីបំផុតខ្ញុំអាចធ្វើបានសម្រេចមែន»។
 
ក្រវិល ខ្សែក នាឡិកា ចិញ្ចៀន វ៉ែនតា និងសម្លៀកបំពាក់មួយកំភ្លេរបស់លោក សុភ័ក្រគឺ ចម្រុះទៅដោយពណ៌ត្រួយចេកខ្លី។ ការស្លៀកពាក់ពណ៌ត្រួយចេកខ្ចី និងតុបតែងកង់បែបប្លែកនេះ លោក សុភ័ក្រ បានធ្វើអស់រយៈពេល ៧ឆ្នាំមកហើយ។
 
មូលហេតុដែលសរសេរពាក្យ«WC» ដាក់នៅលើកង់ ព្រោះ សុភ័ក្រ បានសង្កេតឃើញថា ពលរដ្ឋមួយចំនួនពុំសូវយល់ពីសារសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ ខណៈនៅលើពិភពលោក បង្គន់អនាម័យពិតជាមានសំខាន់ណាស់។ នេះបើតាមការលើកឡើងលោក សុភ័ក្រ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com