ជាតិ
គ.ជ.ប៖ ក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវផ្ដល់ភាពងាយស្រួលដល់និយោជិតទៅបោះឆ្នោត
07, Jul 2023 , 3:59 pm        
រូបភាព
រូបភាព៖ គជប
រូបភាព៖ គជប
ដោយ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ត្រូវអនុញ្ញាតឱ្យនិយោជិតទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាមឃុំសង្កាត់ ដែលពួកគេបានចុះឈ្មោះបោះឆ្នោត។


 
គ.ជ.ប បានសង្ឃឹមយ៉ាងដូចនេះថា៖«គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោត»។
 
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
 
 
 

Tag:
 និយោជិតបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com