ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA បន្តកំណើនហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យកត់សម្គាល់នៅត្រីមាសទី១ ឆ្នាំ២០២៤
09, May 2024 , 2:38 pm        
រូបភាព
ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលមានការគាំទ្រពីអតិថិជនរាប់លាននាក់មកដល់បច្ចុប្បន្ន។ ក្រឡេកមើលគណនីអតិថិជនរបស់ ធនាគារ ABA បានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ៧,៦៦៧ លានគណនី នៅត្រីមាសទី១ដើមឆ្នាំ ២០២៤ ដែលចំនួននេះកើនឡើងរហូតដល់ ៤១ភាគរយ បើគិតចាប់ពីត្រីមាសដំបូងនៃឆ្នាំ ២០២៣ កន្លងទៅ។ នេះជាចំនួនកើនឡើងដ៏លើសលប់ដែលគួរជាទីមោទនៈបំផុត។
 
ក្នុងចំណោមធនាគារ និងមីក្រូហិរញវត្ថុទាំងអស់នៅកម្ពុជា ធនាគារ ABA មានទ្រព្យសកម្មនៅក្នុងឆ្នាំ ២០២៣ សម្រាប់ត្រីមាសទី១ ចំនួន ៩,៧០៥ លានដុល្លារ។ បើគិតមកដល់ពេលបច្ចុប្បន្នគឺត្រីមាសដំបូងនៃឆ្នាំ ២០២៤ នេះ ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមួយនេះមានចំនួនដល់ ១២,០៦៨ លានដុល្លារ ដែលចំនួននេះកើនឡើងដល់ទៅ ២៤ភាគរយ។ 
 
បន្ថែមពីនោះ ប្រាក់បញ្ញើអតិថិជនកើនដល់ ២២ ភាគរយ ដែលត្រីមាសដំបូង នៃឆ្នាំ២០២៣ មានប្រាក់បញ្ញើអតិថិជនចំនួនត្រឹមតែ ៧,៩៤៥ លានដុល្លារ ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្នគឺត្រីមាសទី១ នៃឆ្នាំ២០២៤ គឺប្រាក់បញ្ញើអិតិថិជន កើនឡើងរហូត ៩,៦៩១ លានដុល្លារ។ ចំណែកប្រាក់កម្ចីដុល បានកើនឡើងរហូតដល់ ១៨ភាគរយ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ដែលចំនួនប្រាក់កម្ចីដុល មានចំនួនដល់ ៨,១៥២ លានដុល្លារ បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣ គឺមានត្រឹមតែ ៦,៩០៧ លានដុល្លារ ប៉ុណ្ណោះ។
 
ជាមួយសមិទ្ធផលដ៏ធំធេងនេះដែល ធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជា បានទទួលពានរង្វាន់ជាធនាគារឆ្នើមបំផុតចំនួន ៦ពាន បន្ថែមទៀត ដែលក្នុងនោះរួមមាន (CAMBODIA’S BEST BANK ពីស្ថាប័ន GLOBAL FINANCE, BANK OF THE YEAR ពីស្ថាប័ន The Banker, DOMESTIC RETAIL BANK OF THE YEAR ពីស្ថាប័ន ASIAN BANKING & FINANCE, BEST ABNK IN CAMBODIA ទទួលបានពីស្ថាប័ន EUROMONEY, BEST DIGITAL BANK IN CAMBODIA ពីស្ថាប័ន INTERNATIONAL  FINANCE និង CAMBODIA’S BEST DOMESTIC BANK ពីស្ថាប័ន ASIAMONEY)។
 
នាយកប្រតិបត្តិ ធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា «នៅក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៤ ធនាគារ ABA បានបន្តបង្ហាញ នូវលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យកត់សម្គាល់ ដោយពង្រឹង ជំហរជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ច និង ជាចលករដ៏សំខាន់ ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច។ ដោយមានយុទ្ធសាស្ត្រដ៏ល្អឯក បណ្តាញធុរកិច្ចប្រាក់បញ្ញើ និង ប្រាក់កម្ចី ព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថល បានធ្វើឲ្យ ABA ក្លាយជាធនាគារឈានមុខគេ ក្នុងការផ្តល់នូវដំណោះស្រាយ ហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាព និងជាធនាគារពាណិជ្ជដ៏ធំបំផុត របស់កម្ពុជា។»
 
លោកបន្ត «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ទាំងអស់ សម្រាប់ទំនុកចិត្ត និងការគាំទ្រធនាគារ ABA ជារហូត មក។ យើងខ្ញុំក៏សូមស្វាគមន៍ដល់អតិថិជនថ្មីៗ ក្នុងការចាប់ផ្តើម ប្រើសេវាធនាគារយើងខ្ញុំ ខណៈដែលយើងបន្តគាំទ្រដល់រូបវន្ត បុគ្គល និងបណ្តាអាជីវកម្មនានា តាមរយៈសេវាហិរញ្ញវត្ថុប្រកប ដោយនវានុវត្ត ជាមួយនឹងកិច្ចការផ្តោតលើការផ្តល់កម្ចីដល់ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការប្តេជ្ញាចិត្តចំពោះភាព រីកចម្រើននិងវិបុលភាពជាតិ។»
 
គួរបញ្ចាក់ផងដែរថា សាខា ធនាគារ ABA បានពង្រីកខ្លួនយ៉ាងឆាប់រហ័សតាមបណ្ដាខេត្ត-ក្រុង ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ធនាគារបានពង្រីកសាខាចំនួន ១០សាខាបន្ថែមទៀត ដែលកើនឡើងដល់ ៩៥សាខា ទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
 




(អត្ថបទពាណិជ្ជកម្ម)

Tag:
 ABA
© រក្សាសិទ្ធិដោយ thmeythmey.com