កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន៖ ២០១៤ ឆ្នាំ​នៃ​ការ​បំបែក​កំណត់ត្រា​របស់​កីឡា​កម្ពុជា
02, Jan 2015 , 2:25 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC
ឆ្នាំ២០១៤កន្លងមក វិស័យ​កីឡា​កម្ពុជា ហាក់ដូចជា​លេចធ្លោ​ខ្លាំង តាមរយៈ​ការសម្រេចបាន​កំណត់ត្រាផ្សេងៗ ដូចជា​ការទទួលបាន​មេដាយមាស​លើកទីមួយ​របស់​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី មេដាយ​សំរឹទ្ធ​របស់​កីឡាការិនី​ចំបាប់ នី សំណាង ពី​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​ទ្វីបអាស៊ី ជាដើម។ ពេលនេះ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​កំពុង​រងបន្ទុក​យ៉ាង​ធ្ងន់​ដើម្បី​ឲ្យ​លទ្ធផល​ក្នុង​ឆ្នាំ២០១៥ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ចាស់។



២០១៤ គឺជា​ឆ្នាំ​នៃ​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​លើ​ឆាក​អន្តរជាតិ​របស់​កីឡា​កម្ពុជា។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន។ ការលើកឡើង​របស់​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ គឺ​ផ្អែក​ជាពិសេស​ទៅលើ​ដណ្តើមបាន​មេដាយមាស​របស់​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ពី​ព្រឹត្តិការណ៍​កីឡា Asian Games លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៥៤មក និង​ជា​មេដាយ​ទីមួយ​ក្នុង​រយៈពេល៤៤ឆ្នាំ​ចុងក្រោយ។

លោក វ៉ា​ត់ ចំរើន បាន​អះអាងថា ការទទួលបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី​នៅក្នុង​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន​នូវ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ជាពិសេស​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​តែម្តង។

បន្ថែម​ពីលើ​នេះ កំណត់ត្រា​ថ្មី មួយទៀត គឺ​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​របស់​កីឡាការិនី​ចំបាប់ នី សំណាង ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី ដែល​នេះ​ជា​មេដាយ​ទីមួយ​របស់​កម្ពុជា បើ​ចាប់តាំងពី​កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​លើកដំបូង​នៅ​ឆ្នាំ២០០៨ មក។

ក្រៅពី​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ កីឡា​មួយចំនួនទៀត​ក៏​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ផងដែរ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ។ ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ដណ្តើម​ជើងឯក​អាស៊ី​លើក​ទី១៨នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ កម្ពុជា​ដណ្តើម​មេដាយមាស៤ និង​ប្រាក់១ ហើយ​កីឡា​ដ៏​មាន​សក្តានុពល​នេះ រកបាន​មេដាយប្រាក់​ចំនួន៣បន្ថែមទៀត​ពី​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ក្នុង​ឆ្នាំ២០១៤ ដដែល កីឡា​ចំបាប់​រកបាន​មេដាយមាស១ ប្រាក់២ និង​សំរឹទ្ធ២ ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន​បូក​អូស្ត្រាលី​នៅ​សិង្ហ​បុរី កីឡា​វ៉ូ​វី​ណា​ម​នាំ​មេដាយមាស៣ ប្រាក់៣ និង​សំរឹទ្ធ៨ ពី​ការប្រកួត​ជើងឯក​អាស៊ាន​នៅ​មី​យ៉ាន់​ម៉ា ស្រប​ពេលដែល​កីឡា​សី​ស៊ីឡូ​ន រកបាន​មេដាយមាស២ និង​សំរឹទ្ធ៤ ពី​កីឡា​ស៊ីឡូ​ន​អាស៊ាន​លើក​ទី១ ។ ដោយឡែក ក្នុងការ​ប្រកួត​

© រក្សាសិទ្ធិដោយ thmeythmey.com