ជាតិ
កុន​ខ្មែរ​កូន​ខ្មែរ​សហការ​ជាមួយ MyTV ដើម្បី​ប​ញ្ចាំ​ង​កុន​ខ្លី​ចាប់ពី​ថ្ងៃទី៥ ខែមករា
03, Jan 2015 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «កុន​ខ្លី My Short Film» នឹង​ត្រូវបាន​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នេះ ក្រោម​កិច្ចសហការ​រ​រវាង​ស្ថានីយ៍ទូរទស្សន៍ MyTV និង​ក្រុម​ភាពយន្ត កុន​ខ្មែរ​កូន​ខ្មែរ ដែល​ហៅ​កាត់​ថា 4K ។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ 4K កម្មវិធី​នេះ មិន​ត្រឹមតែ​ផ្តល់នូវ​ទស្ស​និ​យ​ភាព ថ្មី​ជូន ដល់​ទស្សនិកជន​ប៉ុណ្ណោះ​ទេ តែ​ក៍​ជា​ឱកាស​ដល់​សមិទ្ធិករ​វ័យក្មេង ក្នុង​ការចាក់​បញ្ចាំង និង​ផ្សព្វផ្សាយ ភាពយន្ត​ខ្លី​របស់​ពួកគាត់។

កុន​ខ្លី​ជា​ប្រភេទ​វីដេអូ​សាច់រឿង​ដែលមាន​រយៈពេល ពី ៥នាទី ដល់ ១៥នាទី ហើយ​អាចមាន​ខ្លះ​រហូតដល់ ២០នាទី តែ​សំរាប់ កុន​ខ្លី​ដែល MyTVទទួលបាន​ពី 4Kភាគច្រើន​មាន​រយៈពេល​ត្រឹម ៥នាទី និង​មាន​មួយចំនួន​ត្រឹម ១០នាទី ហើយ​វីដេអូ​ទាំងនេះ​ជា​ប្រភេទ​អប់រំ កំប្លែង និង​ការហួសចិត្ត។ 

នេះ​ជា​កម្មវិធី​ថ្មី តែ​ក៍​ជាការ​ផ្សព្វផ្សាយ និង​ការគាំទ្រ​ដល់​ស្នាដៃ​កូន​ខ្មែរ​ដែលជា​សមិទ្ធិ​ករ​វ័យក្មេង លើសពីនេះ “កុន​ខ្លី My Short Film“ ក៍​ជំ​រុញអោយ​ពួកគាត់ ប្រឹងប្រែង​ផលិតភាព​យន្ត​ខ្លី​បន្ថែមទៀត និង​រឹតតែ​ល្អ​ដើម្បី​បំរើ​ដល់​ទស្សនិកជន។

កម្មវិធី​នេះ​នឹងធ្វើ​ការចាក់ផ្សាយ​នៅ MyTVពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ វេលា​ម៉ោង ១០និង៣០នាទីព្រឹក​ និង​ចាក់ផ្សាយ​ឡើងវិញ​នៅ​ថ្ងៃ​ពុធ ព្រហស្បតិ៍ សៅរ៍ និង​អាទិត្យ វេលា​ម៉ោង​ដដែល។ រឿង​ទីមួយ​នៃ​កម្មវិធី​នេះ នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​ទី ០៥ ខែមករា​ឆ្នាំ២០១៥ នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com