ជាតិ
គង់ ច័ន្ទ​រដ្ឋា ល្បី​វាយឫក​ប្លែក​ក្រោយ​ត្រលប់​មកពី​នាយ​សមុទ្រ
05, Jan 2015 , 10:22 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​ដាយ​ម៉ិ​ន កញ្ញា​គង់ ច័ន្ទ​រដ្ឋា ពេលនេះ អ្វីដែល​កំពុង​ធ្វើឱ្យ​ទស្សនិកជន​មានការ​ឆ្ងល់ និង​សង្ស័យ​នោះ គឺ​ពេលដែល​តារាចម្រៀង​រូបនេះ​ត្រឡប់​មកពី សម្តែង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​វិញ មាន​អ្នកសិល្បៈ​មួយចំនួន នាំគ្នា​និយាយថា ទើបតែ​លើកដំបូង​សោះ​ដែល​នាង​បាន​ទៅ​អាមេរិក ហេតុអ្វី​ចាំបាច់​ក្រអឺតក្រទម មើល​គេឯង​ហាក់​មិន​ស្មើនឹង​ខ្លួន​យ៉ាងនេះ​ទៅហើយ។



គេ​នៅ​ចាំបាន​ថា កាលដែល គង់ ច​ន្ទ័​រដ្ឋា ចេញទៅ​សម្តែង​កើប​លុយ​ដុល្លារ​ជា​លើកដំបូង​នៅ​សហរដ្ឋអាមេរិក​ចំនួន៣ខែ​នោះ ស្រប​ពេលដែល​តារា​សិល្បៈ​ជាច្រើន​ល្បីឈ្មោះ​ជាង​គង់ ច័ន្ទ​រដ្ឋា មិនទាន់​បានទទួល​វា​សនា​ខ្ពស់​បែបនេះ ។ នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក កញ្ញា គង់ ច​ន្ទ័​រដ្ឋា បានទទួល​ការស្វាគមន៍ គាំទ្រ និង​ជោគជ័យ​យ៉ាង​ធំធេង​ពី​សំណាក់​បងប្អូន​ទស្សនិកជន​នៅ​ទីនោះ។


© រក្សាសិទ្ធិដោយ thmeythmey.com