កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនពិន័យកីឡាករឆ្នើម៤រូបរហូតដល់ចប់ពានរង្វាន់សម្តេច ហ៊ុន សែន កីឡាករឆ្នើមដែលជាប់ពិន័យ ឃឹម បូរី ហុង ផេង ស៊ូ យ៉ាទី និងគួច សុគម្ភៈ។ រូបថត ហ្វេសប៊ុក
× តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននាល្ងាចថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០១៥ ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន បានសម្រេចព្យួររាល់សកម្មភាពរបស់កីឡាករឆ្នើមចំនួន៤រូប គឺអ្នកចាំទី ស៊ូ យ៉ា ខ្សែប្រយុទ្ធ គួច សុគម្ភៈ ឃឹម បូរី និង ហុង ផេង រហូតដល់បញ្ចប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ ។
ជាមួយនឹងការសម្រេចរបស់ខ្លួន ក្លិបម្ចាស់ការពារតំណែងជើងឯកក្របខណ្ឌកំពូលរបស់កម្ពុជាមួយនេះ បានលើកហេតុផលថា កីឡាករទាំងបួនរូប បានប្រព្រឹត្តប្រាស់ចាកពីបទបញ្ជាផ្ទៃក្នុងរបស់ក្លិបយ៉ាងធ្ងន់ធ្ងរ ពោលគឺអំឡុងពេលនៃដំណើរប្រកួតនៅក្នុងប្រទេសចិន កាលពីថ្មីៗកន្លងមកនេះ ជាពិសេសការបដិសេធក្នុងការហ្វឹកហាត់ជាមួយក្លិប។
ភ្នំពេញក្រោនបានអះអាងថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការបែបនេះឡើយ។ ក្លិបបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា ភ្នំពេញក្រោនតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍នៃការគោរព ទៀងត្រង់ យុត្តិធម៌ និងវិជ្ជាជីវៈ ហើយពួកយើងរំពឹងថា ទាំងកីឡាករ និងបុគ្គលិកប្រតិបត្តិតាមគោលការណ៍ទាំងអស់ដែលមានស្រាប់ឲ្យបានម៉ត់ចត់។
នៅការផ្សាយបន្ទាប់ គេហទំព័រថ្មីៗ នឹងស្វែងរកការបកស្រាយបន្ថែមពីសំណាក់ក្រុមកីឡាករដែលត្រូវបានពិន័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com