កីឡាជាតិ
ជាតិ
លោក​ហង់ ជួនណា​រ៉ុ​ន បង្ហាញផ្លូវ ៤ ចំណុច​ត្រៀម​ស៊ី​ហ្គេម២០១៥ នៅ​សិង្ហ​បុរី
07, Jan 2015 , 7:46 pm        
រូបភាព
ដោយ:
លោក​ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែង​បង្ហាញផ្លូវ​ដល់​កីឡាករ​និង ថ្នាក់ដឹកនាំ​កីឡា​ទាំងអស់​ឲ្យ​អនុវត្តន​អំឡុងពេល​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​នៅ​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​និង​កីឡា ត្រៀម​ចូលរួម​ប្រកួត​កីឡា​តំបន់​អាស៊ីអាគ្នេយ៍​ហៅថា ស៊ី​ហ្គេម ក្នុង​ខែមិថុនា ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី។



ក្រុម​កីឡាករ​ជម្រើសជាតិ​ចំនួន៣៩២ នាក់ ក្នុងនោះ​មាន ៨៣រូប​ជានា​រី​ត្រូវ​ប្រមូលផ្ដុំ​ជា​ផ្លូវការ​រយៈពេល៥ ខែ ចាប់ពី​ថ្ងៃទី ៦ មករា​ដល់ ៥ មិថុនា ឆ្នាំ ២០១៤លើ​ប្រភេទ​កីឡា​ចំនួន ២៣ផ្សេងគ្នា។ការប្រមូលផ្ដុំ​នេះ​ក្រៅពី​ផ្ដោតលើ​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ ចាប់ពី​ថ្ងៃទី៦ ដល់ ១៦ មិថុនា​ឆ្នាំនេះ​កីឡាករ​មួយចំនួន​ក៏​ត្រៀម​ទៅ​ចូលរួម​ប្រកួត​នៅ​កីឡា​និស្សិត​ពិភពលោក​និង ពានរង្វាន់​អន្តរជាតិ​នានា​ផងដែរ។

ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្បែរ​វិមានឯករាជ្យ នៅ​ព្រឹក​ម្សិ​មិញ​នេះ។ លោក​បាន​វាយតម្លៃថា​ចំពោះ​ការហ្វឹកហាត់​អាច​ទទួលបាន​ប្រសិទ្ធភាព​គឺ​ត្រូវមាន​កត្តា៤យ៉ាង​គឺ៖

១) ធនធានមនុស្ស៖ត្រូវ​ជ្រើសរើស​កីឡាករ​កីឡាការិនី ដែលមាន​សមត្ថភាព​បច្ចេកទេស ទេពកោសល្យ​កាយសម្បទា​ល្អ​ត្រឹមត្រូវ​តាមបែប​វិទ្យាសាស្ត្រ​នៃ​ប្រភេទ​កីឡានីមួយ។
២) ទីលាន​ហ្វឹកហាត់ និង​សម្ភារៈ៖ មាន​ទីលាន​ហ្វឹកហាត់​ត្រឹមត្រូវ​បំពាក់​សម្ភារ​បច្ចេកទេស​និង សម្ភារ​ហ្វឹកហាត់​គ្រប់គ្រាន់​តាម​ស្ដង់ដារ​បច្ចេកទេស។
៣) ផ្នែក​ការហ្វឹកហាត់៖ត្រូវគោរព​តាមបែប​វិទ្យាសាស្ត្រ​កីឡា
៤) ស្នាក់នៅ ហូបចុក​និង​លើកទឹកចិត្ត៖ក្រសួង​អនុញ្ញាត​សាកល្បង​បើកប្រាក់​របប​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ​ជំនួស​ការបរិភោគ​រូ​ម​គ្នា​តាម​ការស្នើសុំ។ករណី​មិន​ទទួលបាន​លទ្ធផល​ល្អ​នោះ​ក្រសួង​នឹង​សម្រេច​ឡើងវិញ​ដើម្បី​ផលប្រយោជន៍​ជាតិ។

កីឡា​ទាំង២៣ ប្រភេទ​ដែល​ប្រមូលផ្ដុំ​មាន​ហែល​ទឹក​វាយ​សី បាល់បោះ អត្តពលកម្ម​ទូក​កា​នូ-ទូក​ប្រពៃណី​ប្រណាំង​កង់ ជិះសេះ គុន​ដាវ​បាល់ទាត់ វាយ​កូន​ហ្គោល​ប្រដាល់ កាយសម្ព័ន្ធ យូ​ដូ​ប៉េតង់ បាល់អោប សី​ប៉ា​តា​ក្រ​វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ​វាយ​កូន​បាល់ ទូក​ប្រពៃណី​ទ្រី​យ៉ា​ត្លុង បាល់ទះ​និង​វូ​ស៊ូ៕



© រក្សាសិទ្ធិដោយ thmeythmey.com