ជាតិ
ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល មន្ត្រី​ខ្លះ​ចូលចិត្ត​កាច់​កុង និង​ប៉ែង​ជើង​គ្នា ជាជាង​ធ្វើការ!
15, Jan 2015 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ


នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន មន្ត្រី​ធើ្វ​ការ​យ៉ាង​ហ្មត់ចត់​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល ឬ​ផលិតភាព​ជូន​ស្ថាប័ន​របស់ខ្លួន។ ប៉ុន្តែ​នៅក្នុង​ប្រទេស​រំដួល​វិញ មន្ត្រី​មួយចំនួន​គិតតែ​ពី​កាច់​កុង​គ្នា ប៉ែង​ជើង​គ្នា បង្កើត​ក្រុម​បក្សពួក ឬ​បង្កើត​គំនិត​កិបកេង​ប្រាក់​ពីរ​ដ្ឋ។



នៅតាម​ក្រសួង​មួយចំនួន​នៃ​ប្រទេស​រំដួល មន្ត្រី​ធ្វើការ​តាម​ខ្សែ កាច់​កុង​គ្នា​គ្រប់ពេលវេលា​ដោយសារតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួក​របស់ខ្លួន។ មន្ត្រី​ដែល​មិន​ស្ថិតនៅក្នុង​ខ្សែ​របស់​ថ្នាក់លើ មន្ត្រី​នោះ ពិតជា​ត្រូវបាន​គេ​បញ្ឈរជើង​ជាក់​ជាពុំខាន។

ដោយសារតែ​ការ​ច្រណែន​គ្នា មើលបំណាំ​គ្នា​ទៅវិញទៅមក  មន្ត្រី​នៃ​ប្រទេស​រំដួល​មិន​ធ្វើការ​អ្វី​ទាំងអស់។ ពួកគេ​គ្រាន់តែ​មក​កន្លែងធ្វើការ​ដើម្បី​បង្ហាញ​វត្តមាន​ប៉ុណ្ណោះ។ នេះហើយ​គឺជា​របៀប​ធ្វើការ​នៅក្នុង​ប្រទេស​រំដួល៕


© រក្សាសិទ្ធិដោយ thmeythmey.com