ជាតិ
អាជ្ញាធរ​អ​ប្សា​រា​បើក​ការស្រាវជ្រាវ និង​​ថ្កោល​ទោស​​ករណី​​​រូប​ភាព​​អាក្រា​ត​ស្ត្រី​​ម្នា​ក់​នៅ​​អង្គរ
25, Jan 2015 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​អប្សរា តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នៅ​ថ្ងៃទី២៤  ខែមករា ឆ្នាំ២០១៥ បានធ្វើការ​ថ្កោលទោស​ចំពោះ​រូបភាព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ស្ត្រី​ម្នាក់​ឈរ​នៅមុខ​ប្រាសាទ​អង្គ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនា​រយៈពេល​ចុងក្រោយ​នេះ។



អាជ្ញាធរ​ដែល​ទទួលបន្ទុក​អភិរក្ស​តំបន់​អង្គរ បាន​លើកឡើងថា ការថត​បង្ហាញ​កាយ​អាក្រាត​របស់​ស្ត្រី​នោះ ជា​អំពើ​ដែល​ប្រាសចាក​ផ្ទុយ​ទាំងស្រុង​ពី​សីលធម៌ និង​វប្បធម៌​ខ្មែរ ព្រមទាំង​នាំ​ឲ្យ​មានការ​អាប់ឱន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ និង​កិត្តិយស​នារី​ភេទ។

ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ ប្រកាស​បើក​ការស្រាវជ្រាវ​រក​ការពិត ព្រមទាំង​ប្តេជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​ដើម្បី​ផ្តន្ទាទោស​ចំពោះ​ការប្រព្រឹត្ត​បែប​អាសអាភាស និង​ខ្វះ​ការពិចារណា​បែបនេះ។ បន្ថែម​ពីលើ​នេះ អាជ្ញាធរ​អប្សរា ស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ពី​មហាជន​ក្នុងការ​ផ្តល់ព័ត៌មាន​ជា​តម្រុយ​ដែល​អាច​នាំ​ឲ្យ​រកឃើញ​ការពិត និង​ដើម្បី​លើកកម្ពស់​កិត្យានុភាព​នៃ​វប្បធម៌​ខ្មែរ។

មិន​ទាន់មាន​ការអះអាង​ជាផ្លូវ​ការណាមួយថា រូបទាំងនោះ ជារូបភាពពិត ឬក៏​ជារូបកាត់ត យ៉ាងណានោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com