ព័ត៍មានសុខភាព
សុខភាព៖ បុរស​មាន​បញ្ហា​ផ្លូវភេទ គួរ​ព្យាបាល​ដោយ​របៀប​ណា?
01, Dec 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងករណី​ជាច្រើន ភាពមិនប្រក្រតី​នៃ​មុខងារ​ផ្លូវភេទ​របស់​បុរស អាច​ត្រូវបាន ព្យាបាល ដោយ​ការកែតម្រូវ​បញ្ហា ទាំង​ផ្នែក​ផ្លូវកាយ និង​ផ្លូវចិត្ត។ យុទ្ធសាស្ត្រ​ក្នុង ការព្យាបាល​ទាំងនោះ  អាច​រួមមាន​ដូចខាងក្រោម ៖



•    ការព្យាបាល​ដោយ​វេជ្ជសាស្ត្រ ៖ វា​មាន​ការជាប់​ពាក់ព័ន្ធ នឹង​ការព្យាបាល​បញ្ហា​របស់​រា​ង​កាយ​ណាមួយ ដែល​អាច​នឹង​ត្រូវបាន រួមចំណែក ដល់​ភាពមិនប្រក្រតី​នៃ​មុខងារ​ផ្លូវភេទ​របស់។
•    ការព្យាបាល​ដោយ​ឱសថ ដូចជា ថ្នាំ Cialis Viagra ឬ Levitra អាចជួយ ឱ្យ​ប្រសើរឡើង នូវ​មុខងារ​ផ្លូវភេទ​របស់​បុរស ដោយ​បង្កើន​លំហូរ​ឈាម ទៅក្នុង​លិង្គ ។
•    ការព្យាបាល​ដោយ​អ័រម៉ូន ៖  បុរស​ដែលមាន​កម្រិត​អ័រម៉ូន Testosterone ទាប អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការចាក់​បន្ថែម​អ័រម៉ូន​នេះ។
•    ការព្យាបាល​ដោយ​ការអប់រំ​ផ្លូវចិត្ត ៖ ការព្យាបាល​ដោយ ការប្រឹក្សា​យោបល់ ជាមួយនឹង​ការបណ្តុះបណ្តាល អាចជួយ​ដល់​អារម្មណ៍ របស់​មនុស្ស​ម្នាក់ ចំពោះ​ការបារម្ភ ការភ័យខ្លាច ឬ​ការធ្វើ​ខុស ដែល​វា​អាចមាន​ផលប៉ះពាល់ ទៅលើ​មុខងារ​របស់​ផ្លូវភេទ​បាន។
•    ការជួយ​ដោយ​ប្រើ​មេកានិច ៖  ការជួយ​ទាំងនោះ​មានដូចជា ឧបករណ៍​ជំនួយ និង ការដាក់​ប​ញ្ចួ​ល​របស់​លិង្គ។
•    ការអប់រំ និង​ការប្រាស្រ័យ​ទាក់ទង ៖  ការអប់រំ​អំពី​បញ្ហា​ការរួម​ភេទ ឥរិយាបថ ផ្លូវភេទ និង​ការឆ្លើយតប អាចឱ្យ​ជួយ​បុរស អាច​ជម្នះ​ការ​ថប់​បារម្ភ​របស់គាត់។ ការពិភាក្សា​ដោយ​បើកចំហរ ជាមួយនឹង​ដៃគូ​របស់​អ្នក អំពី​តម្រូវការ និង​កង្វល់​របស់​អ្នក ក៏​អាចជួយ​ដោះស្រាយ​នូវ​ឧបសគ្គ​នេះ​ជាច្រើន ដើម្បី​ធ្វើអោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក មាន​សុខ​ភាពល្អ​ដែរ៕


ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com